មហោស្រពទេសចរណ៍ភូមិរបរប្រពៃណីហាណូយ-វៀតណាមឆ្នាំ២០១៦

មហោស្រពទេសចរណ៍ភូមិរបរប្រពៃណីហាណូយ-វៀតណាមឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃពិធីបើកមហោស្រពទេសចរណ៍ភូមិរបរប្រពៃណីហាណូយ-វៀតណាមឆ្នាំ២០១៦

(VOVworld)-បានបើកនាយប់ថ្ងៃទី២៩កញ្ញា មហោស្រពទេសចរណ៍ភូមិរបរប្រពៃណី
 ហាណូយ-វៀតណាមឆ្នាំ២០១៦ដោយមានស្តង់ទំនិញជាង២៥០ មកពីភូមិរបរនិង
អង្គភាពអាជីវកម្មផលិតទំនិញសិប្បកម្មប្រពៃណីដូចជា ខ្មុកម្រាក់ Ha Thai ប៉ាក់ Quat
Dong ចាក់សំរិទ្ធិ Ngu Xa។ ចំណុចលេចធ្លោក្នុងមហោស្រពលើកនេះ គឺ បានបង្ហាញ
ឡើងវិញបរិយាកាសភូមិសូត្រ Van Phuc និងភូមិគ្រឿងភាជន៍ Bat Trang និងកន្លែង
តាំងពិព័រណ៍រូបថត ឯកសាររបស់ភូមិរបរប្រពៃណីជាច្រើនទៀត។ សិប្បករ ឆ្នើម  Duc
Khoa ប្រធានសាមាគមប៉ាក់ក្រណាត់ទីក្រុងហាណូយដែលចូលរួមមហោស្រព លើក
នេះបានឲ្យដឹងថា៖

        “មហោស្រពនេះត្រូវបានបើកជារៀងរាល់ឆ្នាំសម្រាប់ភូមិរបរទាំងអស់ មកតាំង
បង្ហាញ ឧទ្ទេសនាមផលិតផលរបស់ខ្លួន។ តាមរយៈមហោស្រពនេះ យើងខ្ញុំក៏រក
ឃើញនូវការពេញនិយមរបស់អតិថិជន និងស្វែងរកបានដៃគូ សម្រាប់បើកទូលាយ
ការងារឲ្យភូមិរបររបស់ខ្លួន ”។

        មហោស្រពនេះនឹងបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២តុលានៅមជ្ឈមណ្ឌល
​ បរមរាជវាំង Thang Long ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ