មហោស្រពផ្កាសាគូរ៉ាជប៉ុននៅទីក្រុងហាណូយឆ្នាំ២០១៩

(VOVWORLD) - ថ្លែងនៅពិធីបើក លោក Ijima Isao ឧបការីពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសម្ដែងនូវគោលបំណងថា តាមរយៈមហោស្រពផ្កាសាគូរ៉ានេះ ប្រជាជនវៀតណាមក៏ដូចជាភ្ញៀវទេសចរនឹងមានការយល់ដឹងថែមទៀតអំពីវប្បធម៌ជប៉ុន ក៏ដូចជាខិតមកជិតប្រទេសជប៉ុនផងដែរ។ 
មហោស្រពផ្កាសាគូរ៉ាជប៉ុននៅទីក្រុងហាណូយឆ្នាំ២០១៩ - ảnh 1ឈុតសម្ដែងសិល្បៈប្រពៃណីរបស់ជប៉ុននៅមហោស្រព (រូបថត៖ TTXVN) 

នាយប់ថ្ងៃទី២៩ ខែមីនា  មហោស្រពផ្កាសាគូរ៉ាជប៉ុន-ហាណូយឆ្នាំ២០១៩ បានប្រារព្ធឡើងនៅសួនឧទ្យានរូបបដិមារស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។ ថ្លែងនៅពិធីបើក លោក Ijima Isao ឧបការីពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសម្ដែងនូវគោលបំណងថា តាមរយៈមហោស្រពផ្កាសាគូរ៉ានេះ ប្រជាជនវៀតណាមក៏ដូចជាភ្ញៀវទេសចរនឹងមានការយល់ដឹងថែមទៀតអំពីវប្បធម៌ជប៉ុន ក៏ដូចជាខិតមកជិតប្រទេសជប៉ុនផងដែរ។ លោក Ijima Isao សង្ឃឹមថា នឹងមានជនវៀតណាមកាន់តែច្រើនឡើងៗ ដែលទៅដល់ជប៉ុនដើម្បីសិក្ខារៀនសូត្រ ធ្វើការនិងទៅទេសចរណ៍។

        ក្នុងក្របខ័ណ្ឌមហោស្រពផ្កាសាគូរ៉ាជប៉ុន-ហាណូយឆ្នាំ២០១៩ ក៏មានសកម្មភាពផ្សព្វផ្សាយវប្បធម៌ជប៉ុនជាច្រើនដូចជា៖ លំហតាំងបង្ហាញវប្បធម៌ជប៉ុន ឈុតសម្ដែងសិល្បៈ របាំ ការស្លៀកពាក់សាកពិសោធន៍អាវ Kimono និង Yukata ជាដើម។ មហោស្រពនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី៣១ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ