មហោស្រពផ្កា Da Lat លើកទី៩ បើកជាផ្លូវការ
(VOVWORLD) - នាយប់ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុង Da Lat (ខេត្ត Lam Dong) មហោស្រពផ្កា Da Lat លើកទី៩ ឆ្នាំ ២០២២ បានបើកជាផ្លូវការ។
អនុប្រធានរដ្ឋវៀតណាមVo Thi Anh Xuan |
ដោយប្រធានបទ “Da Lat - ទីក្រុងផ្កាទាំងបួនរដូវ” មហោស្រពផ្កា Da Lat ឆ្នាំនេះគឺជាមហោស្រពដ៏វិសេសវិសាល ដែលមានឥទ្ធិពលជាក់ស្ដែង ពោលគឺលើកតម្កើងភាពស្រស់ស្អាតដាច់ដោយឡែករបស់ទីក្រុង Da Lat ផង និងជំរុញការអភិវឌ្ឍរបរផលិតកម្ម ធ្វើអាជីវកម្ម និងនាំចេញផ្កា កសិផលរបស់ទីក្រុង Da Lat។ មហោស្រពក៏បានលើកតម្កើងអ្នកដាំផ្កា និងផ្សព្វផ្សាយរាល់តម្លៃអំពីផ្កា និងកសិផលប្រចាំតំបន់ Da Lat - Lam Dong ដូចជាបន្លែ តែ កាហ្វេ សូត្រជាដើម។ ក្នុងនោះ ផលិតផលផ្កាបានក្លាយទៅជានិមិត្តរូបដ៏ស្រស់ស្អាតរបស់ទីក្រុងផ្កាទេសចរណ៍ Da Lat ព្រមទាំងមានឈ្មោះល្បីល្បាញមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។
អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុប្រធានរដ្ឋវៀតណាម Vo Thi Anh Xuan មានជំនឿជាក់ថា ទីក្រុង Da Lat និយាយដោយឡែក និងខេត្ត Lam Dong និយាយរួមនឹងទាញយក សក្តានុពល និងប្រៀបខ្លាំងរបស់តំបន់ប្រកបដោយប្រសិទ្ធភាព៖
“សេចក្តីសម្រេចចិត្តចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ របស់ការិយាល័យនយោបាយបាន កំណត់ថា ទីក្រុង Da Lat ជាអនុតំបន់នៃតំបន់ Tay Nguyen ភាគខាងត្បូង។ ប្រការនេះបានសរឲ្យឃើញថា បក្ស និងរដ្ឋបានជឿជាក់ កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្ត ហើយរាល់លទ្ធផលដ៏សំខាន់ៗ ដែលបក្សភាគ រដ្ឋអំណាច និងប្រជាជនបណ្ដាជនជាតិខេត្ត Lam Dong និងទីក្រុង Da Lat សម្រេចបានក្នុងរយៈពេលកន្លងទៅ ក៏ដូចជាសក្ដានុពល ប្រៀបខ្លាំងដ៏ពិសេសរបស់តំបន់។ ខ្ញុំជឿជាក់ថា នាពេលខាងមុខ ទីក្រុង Da Lat ខេត្ត Lam Dong នឹងទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់តំបន់ ម្ចាស់ការតភ្ជាប់តំបន់ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាព រួមចំណែកដ៏សក្តិសមទៅក្នុងការអភិវឌ្ឍរួមរបស់តំបន់ Tay Nguyen និងប្រទេសជាតិទាំងមូលផងដែរ”។
មហោស្រពផ្កា Da Lat លើកទី៩ ឆ្នាំ ២០២២ នឹងប្រព្រឹត្តិទៅដល់ដំណាច់ខែធ្នូ ជាមួយនឹងកម្មវិធីដ៏វិសេសវិសាលជាច្រើន សម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែរ៕