មហោស្រពផ្សាយសម្លេងថ្នាក់ជាតិលើកទី ១៤ បានប្រាព្ធនៅខេត្ត Dong Thap
(VOVWORLD) - នាយប់ថ្ងៃទី ២៥ មិថុនា នៅទីក្រុង Cao Lanh ខេត្ត Dong Thap វិទ្យុសម្លេងវៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានរៀបចំពិធីបើកមហោស្រពផ្សាយសម្លេងថ្នាក់ជាតិ លើកទី ១៤។ មហោ ស្រពនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា។
ការសម្តែងសិល្បៈក្នុងពិធីបើកមហោស្រព |
មហោស្រពផ្សាយសម្លេងថ្នាក់ជាតិ លើកទី ១៤ ដែលមានប្រធានបទ “ការផ្សាយសម្លេង - ការច្នៃប្រឌិតនិងភាពចម្រុះ” គណៈមេប្រយោគបានជ្រើសរើសស្នាដៃចំនួន ២៣១ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលមាន ៦ ប្រភេទ គឺ បទយកការណ៍ បទសម្ភាសន៍ កម្មវិធីផ្សាយសម្លេង/ជជែកតាមប្រធានបទ រឿងនិយាយតាមវិទ្យុ ការផ្សាយជាភាសាជនជាតិនិងកម្មវិធីផ្សាយផ្ទាល់ ។ លោក Tran Minh Hung អគ្គនា យករងនៃវិទ្យុសម្លេងវៀតណាម ប្រ ធានគណៈកម្មាធិការរៀបចំមហោ ស្រពផ្សាយសម្លេងថ្នាក់ជាតិ លើកទី ១៤ បានមានប្រសាសន៍ថា៖ “នេះជាឱកាសសម្រាប់អ្នកផ្សាយសម្លេង កែ លម្អកម្មវិធីនិងលើកកំពស់គុណភាពកម្មវិធី។ ការច្នៃប្រឌិតពីមាតិកា វិធីសាស្ត្រអភិក្រមបញ្ហា របៀបបង្ហាញកម្មវិធី រហូតដល់បច្ចេកវិទ្យា។ ហេតុដូច្នេះប្រធានបទសម្រាប់ឆ្នាំនេះគឺ “ការផ្សាយសម្លេងការច្នៃប្រឌិត និងភាពចម្រុះ”៕