មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៥ ឆ្នាំ២០២២
(VOVWORLD) - ប្រធានបទនៃមហោស្រពឆ្នាំនេះ គឺ “ផ្លាស់ប្ដូរដោយភាពបត់បែន - សម្របខ្លួនដើម្បីឈានឡើង” ដែលបង្កប់នូវអត្ថន័យជាច្រើន រួមទាំងការអភិវឌ្ឍដ៏ខ្លាំង ក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាផងដែរ។
លោក Do Tien Sy អគ្គនាយកវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV) |
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ - ឆ្នាំ ២០២២ នឹងប្រព្រឹត្ត ទៅនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែសីហា ដោយមានការចូលរួម ពីអង្គភាពចំនួន ៨៦។ លោក Do Tien Sy អគ្គនាយកវិទ្យុសម្លេងវៀតណាម ប្រធាន គណៈកម្មការដឹកនាំមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២ បានឲ្យដឹងថា៖ ប្រធានបទនៃមហោស្រពឆ្នាំនេះ គឺ “ផ្លាស់ប្ដូរដោយភាពបត់បែន - សម្របខ្លួនដើម្បីឈានឡើង” ដែលបង្កប់នូវអត្ថន័យជាច្រើន រួមទាំងការអភិវឌ្ឍដ៏ខ្លាំង ក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាផងដែរ។ វិស័យផ្សាយសម្លេងបានផ្លាស់ប្តូរប្រកបដោយ ភាព បត់បែននូវវិធីផលិតកម្មវិធី វិធីផ្សព្វផ្សាយតាមនិន្នាការនៃការផ្លាស់ប្តូរឌីជីថល… លើសពីនេះទៅទៀត ជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លានៃបណ្តាញសង្គម អ្នកដែលធ្វើ ការក្នុងវិស័យផ្សាយសម្លេង ត្រូវតែសម្របខ្លួនដើម្បីឈ្នះលើដែនកំណត់របស់ខ្លួនឯង ដោយបញ្ជាក់ពីតួនាទីរបស់វិទ្យុក្នុងជីវភាពសង្គម។ លោកអគ្គនាយក Do Tien Sy បញ្ជាក់ថា៖
“វិទ្យុសម្លេងវៀតណាមបាននិងកំពុងចាប់យកយ៉ាងសកម្ម ហើយប្រើប្រាស់ បច្ចេកវិទ្យាឲ្យបានច្រើនបំផុតក្នុងការផលិត ផ្សាយកម្មវិធី និងការប្រាស្រ័យទាក់ទង ជាមួយសាធារណជន។ រលកវិទ្យុឥឡូវនេះមិនត្រឹមតែចាក់ផ្សាយតាមស្ថានីយ៍វិទ្យុ ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងខិតមកជិតអ្នកស្តាប់តាមអ៊ីនធឺណិត តាមរយៈកម្មវិធី OTT របស់វិទ្យុដូចជា VTC Now VOV Media ឬតាមកាសែតអេឡិចត្រូនិក vov.vn ឬនៅលើផ្លាតហ្វម facebook youtube ជាដើម។ អាស្រ័យហេតុនោះ ការប្រាស្រ័យ ទាក់ទងជាមួយសាធារណជនក៏កាន់តែលឿន និងទាន់ពេលវេលាផងដែរ។ សាធារណ ជនក៏អាចក្លាយជាអ្នកផ្តល់ព័ត៌មានពីកន្លែងកើតហេតុសម្រាប់ស្ថានីយ៍ តាមនោះធ្វើឲ្យ ខ្លឹមសារកាន់តែសម្បូរបែប”៕