មហោស្រពភាពយន្តវៀតណាមលើកទី ២៣ មានចំនួនភាពយន្តចូលរួមច្រើនជាងគេពីមុនមក

(VOVWORLD) - នារសៀលថ្ងៃទី១២ វិច្ឆិកា នៅទីក្រុង Da Lat ក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍វៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានរៀបចំសន្និសីទ សារព័ត៌មានដើម្បីជូនដំណឹងអំពីខ្លឹមសារពាក់ព័ន្ធនឹងមហោស្រពភាពយន្តវៀតណាមលើកទី ២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ វិច្ឆិកា ខាងមុខ។

មហោស្រពភាពយន្តវៀតណាមលើកទី ២៣ មានចំនួនភាពយន្តចូលរួមច្រើនជាងគេពីមុនមក - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអំពីមហោស្រពភាពយន្តវៀតណាមឆ្នាំ២០២៣។
មហោស្រពភាពយន្តវៀតណាមឆ្នាំនេះមានប្រធានបទ “កសាងឧស្សាហកម្មភាព យន្តវៀតណាមពោរពេញទៅដោយអត្តសញ្ញាណជាតិ ទំនើប និងមនុស្សសាស្ត្រ”។ មហោស្រពភាពយន្តមានភាពយន្តជិត ១៨០ ចូលរួមប្រកួតប្រជែង ដែលជាចំនួនច្រើនបំផុតពីមុនមក។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លោក Ta Quang Dong ប្រធានគណៈកម្មការដឹកនាំមហោស្រពភាពយន្តវៀតណាមលើកទី ២៣ បាន ឲ្យដឹងថា៖ “សម្រាប់ទីក្រុង Da Lat នេះគឺជាស្ទូឌីយោភាពយន្តដ៏ធំសម្បើមមួយ។ ពីមនុស្ស ទៅធម្មជាតិ ទេសភាពព្រៃភ្នំ ល្បាក់ទឹក ភ្នំស្រល់ បឹង Xuan Huong... ត្រូវតែនិយាយថា គ្មានកន្លែងណាមានទេសភាពរ៉ូម៉ុងទិកបែបនេះទេ អាចនិយាយថា មានតែមួយគ្មានពីរ នៅវៀតណាម។ ទាំងនេះគឺជាគុណសម្បត្តិសម្រាប់អ្នកផលិតភាពយន្ត។ ខ្ញុំគិតថា តាម រយៈមហោស្រពភាពយន្តនេះ មជ្ឈដ្ឋានអ្នកផលិតភាពយន្តនឹងមានការទទួលស្គាល់ និងវាយតម្លៃឡើងវិញអំពីសារៈសំខាន់នៃទេសភាពទីក្រុង Da Lat នៅក្នុងខ្សែ ភាពយន្តរបស់ពួកគេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ