មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥នឹងរៀបចំនៅខែតុលា ឆ្នាំ ២០១៨

(VOVWORLD) - មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី ៥ នឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨នៅរដ្ឋធានីហាណូយ។
មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥នឹងរៀបចំនៅខែតុលា ឆ្នាំ ២០១៨ - ảnh 1ភាពយន្តអ៊ីរ៉ង់គឺជាភាពយន្តគួរឲ្យកត់សម្គាល់នៅក្នុងមហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី៥

ដោយមានពាក្យស្លោកថា"ភាពយន្ត - សមាហរណកម្មនិងការអភិវឌ្ឍប្រកប ដោយចីរភាព"មហោស្រពនេះមានគោលបំណងលើកតម្កើងកិត្តិនាមជូនចំពោះ វណ្ណកម្មភាពយន្តឆ្នើមដែលមានតម្លៃសិល្បៈខ្ពស់ ពោរពេញទៅដោយមនុស្សធម៌ និងភាពច្នៃប្រឌិតព្រមទាំងលើកទឹកចិត្តដល់ទេពកោសល្យថ្មីៗក្នុងវិស័យភាព យន្ត។ ចំណុចថ្មីរបស់មហោស្រពភាពយន្តអន្តរជាតិហាណូយទីលើកទី៥នេះ គឺមានខ្សែភាពយន្តវៀតណាមជាច្រើនត្រូវបានចាក់បញ្ចាំង។ក្រៅពីនេះក៏មាន សិក្ខាសាលាចំនួន២ក្រោមប្រធានបទ " ព័ត៌មានសំខាន់ស្តីពីខ្សែភាពយន្តប៉ូឡូញ" និង "បទពិសោធន៍ប្រកបដោយជោគជ័យនៅអន្ដរជាតិនៃភាពយន្តអ៊ីរ៉ង់" នឹងជួយ ឲ្យសិល្បករ អ្នកគ្រប់គ្រង និងសាធារណជនអាចយល់ដឹងបន្ថែមទៀតអំពីខឿន ភាពយន្តដែលពោរពេញទៅដោយអត្តសញ្ញាណនៅលើពិភពលោក។

            ពិធីបើកមហោស្រពនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែតុលា វេលាម៉ោង ៨ យប់ និង បិទបញ្ចប់ ថ្ងៃទី ៣១ ខែតុលា វេលាម៉ោង ៨ យប់ នៅមជ្ឈមណ្ឌល វប្បធម៌មិត្តភាពហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ