មហោស្រពយុវជនអាស៊ីអាគ្នេយ៍
(VOVWORLD) - មហោស្រពយុវជនអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅនៅទីតាំងជាច្រើនជុំវិញបឹង Hoan Kiem ដូចជា៖ វិមានស្តេច Ly Thai To, ទីលាន Dong Kinh Nghia Thuc... ដោយមានសកម្មភាពជាច្រើន។
ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (Seagames ៣១) នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីលាន Dong Kinh Nghia Thuc សម្ព័ន្ធយុវជនទីក្រុងហាណូយបានប្រារព្ធពិធីបើកមហោស្រពយុវជនអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងតភ្ជាប់ស្មារតីសាមគ្គីភាពរបស់យុវជននៃបណ្តាប្រទេសអាស៊ីអាគ្លេយ៍ ឆ្ពោះទៅស៊ីហ្គេម ៣១។
មហោស្រពយុវជនអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅនៅទីតាំងជាច្រើនជុំវិញបឹង Hoan Kiem ដូចជា៖ វិមានស្តេច Ly Thai To, ទីលាន Dong Kinh Nghia Thuc... ដោយមានសកម្មភាពជាច្រើនរួមមាន “ពិព័រណ៌ផ្កាជាតិ-សំលៀកបំពាក់ជាតិ និងការណែនាំវប្បធម៌នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍"; តូបលក់អាហារអាស៊ីអាគ្នេយ៍; គូរផែនទី “សម្រាប់អាស៊ីអាគ្នេយ៍រួបរួម”; ដើរថ្មើរជើងក្នុងការឆ្លើយតបទៅនឹង "ដើម្បីអាស៊ីអាគ្នេយ៍មួយសាម្គីភាព; មហោស្រពសិល្បៈតាមដងផ្លូវ (ការប្រឡងចម្រៀង ការប្រឡងរាំ ការសម្តែងបាល់ទាត់ សិល្បៈក្បាច់គុន កីឡាតាមដងផ្លូវ...)។ ជាពិសេស គណៈប្រតិភូប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ នឹងទៅទស្សនាទីក្រុងហាណូយ ឆ្លងបទពិសោធន៍នៅទីតាំងរមណីដ្ឋាននៃទីក្រុងហាណូយ និងកន្លែងប្រកួតកីឡាស៊ីហ្គេម ៣១ មួយចំនួនជាដើម៕