មហោស្រពវប្បធម៍ប្រជាប្រិយនិងកម្មវិធីសិល្បៈអបអរសាទរពិធីបុណ្យវិហារស្តេច Hung ឆ្នាំ២០១៨
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកម្មវិធីរំលឹក ខួបបិតាជាតិស្តេច Hung- ពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៨នោះ នាយប់ថ្ងៃទី២១ខែមេសា នៅទីក្រុង Viet Tri ខេត្ត Phu Tho បានប្រារព្ធមហោ ស្រពវប្បធម៌ប្រជាប្រិយតាមដងវិថីនិងកម្មវិធីអបអរសាទរពិធីបុណ្យវិហារស្តេច Hung ផង ដែរ។
ទិដ្ឋភាពនៃកម្មវិធីសម្តែងសិល្បៈ |
ពិធីបុណ្យតាមដងវិថីនេះបានទាក់ទាញប្រជាជនទីក្រុង Viet Tri និងស្រុកជុំវិញ មកទស្សនាយ៉ាងច្រើនកុះករ។ អ្នកស្រី Nguyen Thi Nhung នៅឃុំ Nong Trang ទីក្រុង Viet Tri បានចែករំលែកថា៖
“នេះជាលើកដំបូងដែលនាងខ្ញុំបានទស្សនាពិធីបុណ្យតាមដងវិថីក្នុងឱកាសបុណ្យរំលឹកខួបបិតាជាតិស្តេច Hung។ ចូលរួមកម្មវិធីតាម ដងវិថី នាងខ្ញុំបានទស្សនាការដង្ហែដំរី Dao Xa រឿងល្ខោនសាបស្រូវទឹកផងដែរ។ បានមើលផ្ទាល់ភ្នែកគឺសប្បាយណាស់។ នាងខ្ញុំក៏បាននាំកូនទៅ ឲ្យពួកគេអាចស្វែងយល់អំពីវប្បធម៌របស់ខេត្ត”។
បន្ទាប់ពីពិធីបុណ្យប្រជាប្រិយតាមដងវិថីគឺដល់កម្មវិធីសិល្បៈ តាមរយៈបទ ចម្រៀងស្ងើចសរសើរអំពីគុណបំណាច់របស់បណ្តាស្តេច Hung ៕