មហោស្រពសំនៀង Son ca ២០២២ - ទីលានលេងតន្ត្រីដ៏មានប្រយោជន៍សម្រាប់កុមារ
(VOVWORLD) -នាយប់ថ្ងៃទី ១៨ ខែកញ្ញា រាត្រីមហោស្រព “សំនៀង Son ca ឆ្នាំ ២០២២" បានប្រព្រឹត្តទៅនៅសាលមហោស្រពវិទ្យុសំឡេងវៀតណាម (ហាណូយ) ជាមួយនឹងការសម្តែងសិល្បៈដ៏ឧឡារិក ដែលនាំមកនូវការសម្តែងចម្រុះពណ៌ និងគួរឲ្យទាក់ទាញសម្រាប់កុមារនៅទូទាំងប្រទេស។
មហោស្រពសំនៀង Son ca ២០២២ ។ (រូបថត៖ VOV) |
កម្មវិធីនេះ សំដៅលើកតម្កើងបុគ្គល អគ្គារកុមារ មណ្ឌលវប្បធម៌ និងស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ដែលបានចូលរួមវិភាគទាន និងមានស្នាដៃឆ្នើមក្នុងមហោស្រពចំនួន ៥លើក ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។
ឆ្នាំនេះ មហោស្រព “សំនៀង Son ca ២០២២” មានការចូលរួមរបស់អង្គភាពចំនួន ១០ នៅទូទាំងប្រទេស ដែលលាតសន្ធឹងពីខាងជើង-កណ្តាលទៅខាងត្បូង។ អង្គភាពទាំង ១០ ដោយមានវត្តមានរបស់ប្អូនៗកុមារចំនួន ២០០ នាក់ បាននាំមកនូវការសម្ដែងដ៏វិសេសវិសាលចំនួន ១៤ រួមទាំងការសម្តែងមួយចំនួនដែលធ្លាប់បានឈ្នះរង្វាន់នៅក្នុងមហោស្រពសំនៀង Son ca ឆ្នាំមុនៗទៀតផង។ គណៈរៀបចំកម្មវិធីបានប្រគល់មេដាយអនុស្សាវរីយ៍ និងប័ណ្ណសរសើរដល់សមូហភាពនិងអង្គភាពចំនួន១០ ដែលចូលរួមកម្មវិធីនេះ។
ទទួលបានការពេញនិយមអស់រយៈពេលជាច្រើនឆ្នាំ មហោស្រព“សំនៀង Son ca” រៀបចំដោយវិទ្យុសម្លេងវៀតណាម (VOV) បានបង្កើតការរីកសាយភាយយ៉ាងខ្លាំងក្លា និងបានក្លាយជាទីលានលេងតន្ត្រីដ៏មានប្រយោជន៍សម្រាប់កុមារ៕