មហោស្រពសមុទ្រ Nha Trang ឆ្នាំ ២០២៣៖ ឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ជនជាតិភាគតិចនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen

(VOVWORLD) - ការតាំងពិព័រណ៌ណែនាំជូនទស្សនិកជននូវឯកសារ រូបភាព និងវត្ថុបុរាណជាង ៣០០ ដែលជាលក្ខណៈនិមិត្តក្នុងការងារផលិតកម្ម ជីវភាពខាងសម្ភារៈ ជីភាពខាងវិញ្ញាណ ... របស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen ដូចជា៖ Ba Na, E De, Xo Dang, Raglai។ 
មហោស្រពសមុទ្រ Nha Trang ឆ្នាំ ២០២៣៖ ឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ជនជាតិភាគតិចនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen - ảnh 1លក្ខណៈពិសេសនៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen តាមរយៈសិល្បៈសម្តែង (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ៣០ ខែសីហា ក្នុងក្របខ័ណ្ឌនៃមហោស្រពសមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៣ សារមន្ទីរខេត្ត Khanh Hoa សហការជាមួយសារមន្ទីរខេត្ត Dak Lak ដើម្បីរៀបចំការតាំងពិពណ៌ “លក្ខណៈវប្បធម៌ប្រចាំតំបន់របស់ជនជាតិភាគតិចភាគកណ្តាលប៉ែកខាងត្បូងនិងតំបន់ Tay Nguyen”។

ការតាំងពិព័រណ៌ណែនាំជូនទស្សនិកជននូវឯកសារ រូបភាព និងវត្ថុបុរាណជាង ៣០០ ដែលជាលក្ខណៈនិមិត្តក្នុងការងារផលិតកម្ម ជីវភាពខាងសម្ភារៈ ជីវភាពខាងវិញ្ញាណ ... របស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen ដូចជា៖ Ba Na, E De, Xo Dang, Raglai។ ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍នេះក៏មានការសម្តែងគងឃ្មោះ; ការបង្ហាញសិប្បកម្មប្រពៃណី; ការតាំងពិពណ៌ ដើមឈើលំអរ សកម្មភាពសាកពិសោធន៍ការផលិតគ្រឿងអលង្ការ, ការតម្បាញចរបាប់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ