មហោស្រពសមុទ្រ Nha Trang - ព្រឹត្តិការណ៍លេចធ្លោជួយជ្រោមជ្រែងឆ្នាំ ទេសចរណ៍ជាតិ២០១៩

(VOVWORLD) - ក្រោមប្រធាន បទ “Nha Trang - ពណ៌នៃសមុទ្រ” ដែលក៏ជាប្រធានបទនៃឆ្នាំទេសចរណ៍ជាតិ ២០១៩ដែរ មហោស្រពសមុទ្រឆ្នាំនេះនឹងមានសកម្មភាពពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌ប្រពៃណីដែលគួបផ្សំជាមួយលក្ខណៈវប្បធម៌សម័យ ទំនើបផងដែរ។
មហោស្រពសមុទ្រ Nha Trang - ព្រឹត្តិការណ៍លេចធ្លោជួយជ្រោមជ្រែងឆ្នាំ ទេសចរណ៍ជាតិ២០១៩ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ TTXVN)

មហោស្រពសមុទ្រ Nha Trang – Khanh Hoa លើកទី៩ នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងសមុទ្រ Nha Trang។ ក្រោមប្រធាន បទ “Nha Trang - ពណ៌នៃសមុទ្រ” ដែលក៏ជាប្រធានបទនៃឆ្នាំទេសចរណ៍ជាតិ ២០១៩ដែរ មហោស្រពសមុទ្រឆ្នាំនេះនឹងមានសកម្មភាពពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌ប្រពៃណីដែលគួបផ្សំជាមួយលក្ខណៈវប្បធម៌សម័យ ទំនើបផងដែរ។ នេះជាព័ត៌មានដែលត្រូវបានបញ្ចេញនៅក្នុងសន្និសីទកាសែត ស្ដីពីមហោស្រពសមុទ្រ Nha Trang ដែលបានរៀបចំឡើងនាថ្ងៃទី២៩ ខែមីនា នៅរដ្ឋធានីហាណូយ។

        តាមគណៈចាត់តាំងបានអោយដឹងថា ពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៩ និងមហោស្រពសមុទ្រ Nha Trang –Khanh Hoa នឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែ ឧសភា។ ក្នុងក្របខ័ណ្ឌមហោស្រពលើកនេះ មានកម្មវិធីតូចប្រមាណ៥០នឹងត្រូវ បានរៀបចំឡើងនៅតាមដងវិថី Tran Phu ទីក្រុង Nha Trang ដូចជា៖ ពិធីបុណ្យ សែនត្រី ការប្រកួតអុកមនុស្ស និងល្បែងកំសាន្តប្រជាប្រិយផ្សេងៗទៀត។ ទន្ទឹម នឹងនោះ មហោស្រពសមុទ្រ Nha Trang ឆ្នាំ២០១៩ក៏មានសិក្ខាសាលាវិទ្យា សាស្ត្រ ពិព័រណ៍សិល្បៈ សកម្មភាពកីឡា វប្បធម៌ដ៏សម្បូរបែបនៅតាមតំបន់ នានាក្នុងខេត្ត ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ