មហោស្រពសមុទ្រ Nha Trang - Khanh Hoa ២០២៣បានបិទបញ្ចប់ដោយជោគជ័យ

(VOVWORLD) - កាលពីយប់ថ្ងៃទី ៦ ខែឧសភានៅទីក្រុង Nha Trang គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានប្រារព្ធពិធីបិទមហោស្រពសមុទ្រ Nha Trang - Khanh Hoa ២០២៣។
មហោស្រពសមុទ្រ Nha Trang - Khanh Hoa ២០២៣បានបិទបញ្ចប់ដោយជោគជ័យ - ảnh 1រាត្រីបិទបញ្ចប់មហោស្រពសមុទ្រ Nha Trang - Khanh Hoa  ២០២៣ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបិទ លោក Dinh Van Thieu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ប្រធានគណៈកម្មាធិការរៀបចំមហោស្រពសមុទ្រ Nha Trang - Khanh Hoa ២០២៣ បានអះអាងថា៖ ក្រោមប្រធានបទ “Khanh Hoa - សេចក្តីប្រាថ្នាអភិវឌ្ឍន៍” មហោស្រពសមុទ្រ Nha Trang - Khanh Hoa លើកទី១០ ឆ្នាំ២០២៣ បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរណ៍នូវអារម្មណ៍ផ្សេងៗគ្នា អំពីតំបន់ដីដ៏សម្បូរបែប និងអត្តសញ្ញាណវប្បធម៌ប្រពៃណី ភាពស្វាហាប់ក្នុងសមាហរណកម្ម និងការអភិវឌ្ឍន៍ ជាពិសេសភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវ។ ដោយមានមោទនភាព យើងអាចបញ្ជាក់បានថា មហោស្រពសមុទ្រ Nha Trang - Khanh Hoa ២០២៣ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់”។

កម្មវិធីសិល្បៈក្នុងរាត្រីបិទមហោស្រពសមុទ្ររួមមានរូបភាព និងគំនូរជីវចល ដែលរួមបញ្ចូលគ្នារវាងសិល្បៈប្រជាប្រិយ និងសិល្បៈសហសម័យ បង្ហាញអំពីតំបន់ដី Khanh Hoa ជាមួយនឹងសក្តានុពលសេដ្ឋកិច្ច - ទេសចរណ៍ រួមទាំងតម្លៃពិសេសនៃជីវភាពប្រចាំថ្ងៃ វប្បធម៌ ស្មារតី និងសមិត្ថភាពរបស់ប្រជាជន Khanh Hoa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ