មហោស្រពសិល្បៈចម្រៀង Then ចាបី Tinh ឆ្នាំ២០១៨
(VOVWORLD) - មហោស្រពសិល្បៈចម្រៀង Then ចាបី Tinh របស់បណ្ដាជនជាតិ Tay – Nung – Thai នៅលើទូទាំងប្រទេសលើកទី៦ឆ្នាំ២០១៨ បើកនាយប់ថ្ងៃទី១៣ ឧសភា នៅទីក្រុង Ha Giang ភាគខាងជើងវៀតណាម។
ពិព័រណ៍វប្បធម៌ ទេសចរណ៍ ក្នុងក្របខ័ណ្ឌមហោស្រពសិល្បៈចម្រៀង Then ចាបី Tinh របស់បណ្ដាជនជាតិ Tay – Nung – Thai នៅលើទូទាំងប្រទេសលើកទី៦ |
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ទី១៤ ឧសភា មហោស្រពលើកនេះគឺជាឱកាសដើម្បីឧទ្ទេសនាម លើកតម្កើង អភិរក្សនិងអភិវឌ្ឍន៍សិល្បៈចម្រៀង Then ចាបី Tinh ដែលជាប្រភេទសិល្បៈដ៏វិសេសវិសាលមួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បណ្ដាជនជាតិ Tay – Nung – Thai។ លោក Nguyen Hong Hai នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖
“ការងារត្រៀមរៀបចំឲ្យពិធីបើកនិងសកម្មភាពក្នុងក្របខ័ណ្ឌមហោស្រពបានសម្រេចរួចរាល់ហើយ។ មហោស្រពឆ្នាំនេះមានការចូលរួមរបស់ខេត្តចំនួន១៤កន្លែង។ ខេត្ត Ha Giang បានត្រៀមរៀបចំយ៉ាងហ្មត់ចត់តាំងពីដើមឆ្នាំមក ដើម្បីធានាឲ្យមហោស្រពប្រព្រឹត្តទៅប្រកបដោយជោគជ័យ”។
មុននោះ នាថ្ងៃទី១២ ឧសភា នៅទីលាន 26/3 ទីក្រុង Ha Giang បានប្រព្រឹត្តទៅពិព័រណ៍វប្បធម៌ ទេសចរណ៍ ដែលដាក់បង្ហាញនូវផលិតផលដ៏ពិសេសរបស់បណ្ដាជនជាតិខេត្ត Ha Giang។ នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌមហោស្រពសិល្បៈចម្រៀង Then ចាបី Tinh របស់បណ្ដាជនជាតិ Tay – Nung – Thai នៅលើទូទាំងប្រទេសលើកទី៦នេះ។ ផលិតផលពិសេសដោយឡែកជាច្រើនត្រូវបានយកមកដាក់បង្ហាញនៅពិព័រណ៍នេះដូចជា៖ ទឹកឃ្មុំជីរអង្កាម តែ Shan Tuyet ថ្នាំរុក្ខជាតិ និងសំពត់ចរបាប់ ជាដើម៕