មហោស្រពអង្ករវៀតណាមលើកទី ៣ នឹងរួមចំណែកក្នុងការលុបបំបាត់ការលំបាកសម្រាប់ផលិតកម្ម

(VOVWORLD) - មហោស្រពអង្ករវៀតណាមដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Long An (ភាគខាងត្បូងនៃប្រទេសវៀតណាម) ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែធ្នូ ក្រោមប្រធានបទ “កសិកម្ម កសិករនិងការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព”។ 

មហោស្រពអង្ករគឺជាសកម្មភាពសំខាន់នៃមជ្ឈិមសមាគមកសិករវៀតណាមនិងខេត្ត ក្រុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាកសិករ ពីពូជស្រូវ បច្ចេកទេសដាំដុះ បច្ចេកវិទ្យាសម្រាប់ការអភិរក្សនិងការកែច្នៃជាដើម។

ថ្លែងនៅក្នុងសន្និសីទកាសែតផ្សាយព័ត៌មានអំពីមហោស្រពអង្ករវៀតណាម នាថ្ងៃទី៦ ខែវិច្ឆិកា លោក Pham Minh Hung តំណាងសមាគមកសិករវៀតណាមភាគខាងត្បូងនិងជាអនុប្រធានគណៈកម្មាធិរៀបចំមហោស្រពបានឲ្យដឹងថា៖ “ទាំងអស់គឺឆ្ពោះទៅប្រជាកសិករវៀតណាម ជាពិសេសកសិករដាំស្រូវ - ដែលជា ផលិតផលប្រពៃណីប៉ុន្តែកំពុងជួបប្រទះការលំបាកជាច្រើននាពេលកន្លងទៅ។ នេះគឺជាគន្លឹះដែលគណៈចាត់តាំង មជ្ឈិមសមាគមកសិករ គណៈកម្មាធិការប្រជាជនខេត្ត Long An កំពុងព្រួយបារម្ភយ៉ាងខ្លាំងនិងចង់ដោះស្រាយផ្នែកមួយចំនួន នៅក្នុងមហោស្រពលើកនេះផង ដែរ។

នៅក្នុងក្របខណ្ឌនៃមហោស្រពនេះ ជាលើកដំបូង អាជ្ញាធរមានសមត្ថកិច្ចបានប្រ កាស logo ពាណិជ្ជសញ្ញាអង្ករវៀតណាមនិងរៀបចំការប្រកួតប្រជែង “អង្ករឆ្ងាញ់មានពាណិជ្ជសញ្ញាវៀតណាម” សម្រាប់ជ្រើសរើសអង្ករមានគុណភាពល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ