មហោស្រពអាវផាយហាណូយបានបើកដ៏មហោឡារិកនៅទីក្រុងហាណូយ
|
ទិដ្ឋភាពនៃពិធីបើកមហោស្រពអាវផាយហាណូយ២០១៦ |
(VOVworld)-ក្រោមប្រធានបទ “សោភ័ណភាពអាវផាយវៀតណាម” មហោស្រពអាវ
ផាយហាណូយឆ្នាំ២០១៦បានបើកដ៏មហោឡារិកនាយប់ថ្ងៃទី១៤តុលានៅបរមរាជ
វាំង Thang Long។ ពិធីនេះបានរៀបចំឡើងសំដៅលើកដំកើងសោភ័ណភាពបែបប្រ
ពៃណី របស់វៀតណាម។ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅមហោស្រពនេះ ពោលគឺ
ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ទស្សនិកជននឹងបានទស្សនាបរិយាកាសឧទ្ទេសនាម
ប្រវត្តិសាស្ត្រ របស់អាវផាយ និងការសម្រាំងសំលៀកបំពាក់អាវផាយបុរាណរួមទាំង
ទស្សនាការតាំង ពិព័រណ៌មួយចំនួន។ ចូលរួមក្នុងមហោស្រពអាវផាយនេះ អ្នករចនា
ម៉ូដ Duyen Huong បានឲ្យដឹងថា៖
“ខ្ញុំមានឯកសារមួយចំនួនស្តីពីហាណូយក្នុងប៉ុន្មានឆ្នាំ៤០ ដោយរូបភាពគួរឲ្យ
ចាប់អារម្មណ៍ណាស់។ មុនឆ្នាំ១៩៤០-១៩៤៥ សម្លៀកបំពាក់របស់វៀតណាមភាគ
ច្រើនគឺមានព័ណ៌ខ្មៅ ព័ណ៌ស និងព័ណ៌ត្នោត។ ប៉ុន្តែឥឡូវនេះ ពេលរចនាម៉ូដ ខ្ញុំ
បានលាយព័ណ៌តាមទសវត្សទី២១”៕