មហោស្រព Don ca tai tu - ចម្រៀងប្រជាប្រិយនៃភាគខាងត្បូងឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុង Can Tho
(VOVWORLD) - មហោស្រព Don ca tai tu - ចម្រៀងប្រជាប្រិយភាគខាងត្បូង ឆ្នាំ២០១៩ បានប្រារព្ធនៅទីក្រុង Can Tho ដើម្បីបន្តណែនាំនិងផ្សព្វផ្សាយសិល្បៈ Don ca tai tu - បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិយ៉ាងទូលំទូលាយដល់ប្រជាជនទូទាំងទីក្រុង។
ទិដ្ឋភាពនៃការសម្តែង |
បន្ទាប់ពីទទួលបានជោគជ័យពីមហោស្រព Don ca tai tu និងមហោស្រពចម្រៀងប្រជាប្រិយនៃភាគខាងត្បូងដែលបានប្រារព្ធជារៀងរាល់ឆ្នាំនោះ នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Can Tho មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បានរៀបចំមហោស្រព Don ca tai tu - ចម្រៀងប្រជាប្រិយភាគខាងត្បូង ឆ្នាំ២០១៩ នៅទីក្រុង Can Tho ដើម្បីបន្តណែនាំនិងផ្សព្វផ្សាយសិល្បៈ Don ca tai tu - បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ រួមទាំងចម្រៀងប្រជាប្រិយនានា ក្នុងការរួមចំណែកដល់ការថែរក្សានិងលើកកម្ពស់គុណតម្លៃសិល្បៈ វប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។
អញ្ជើញថ្លែងនារាត្រីបើក លោកស្រី Ho Lam Bach Van អនុប្រធានមន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ទីក្រុង Can Tho បានអោយដឹងថា៖ “មហោស្រពលើកនេះមានគោលបំណង ជំរុញចលនា Don ca tai tu និងការច្រៀងចម្រៀងប្រជាប្រិយភាគខាងត្បូងនៅក្នុងទូទាំងទីក្រុង Can Tho ជាពិសេសគឺជំរុញ ចលនាសិល្បៈមហាជនក្នុងស្រុកអោយកាន់តែអភិវឌ្ឍន៍។ តាមរយៈមហោស្រពនេះនឹងរកឃើញក៏ដូចជាបណ្តុះបណ្តាលមនុស្សដែលមានទេពកោសល្យលើវិស័យសិល្បៈនេះ ដើម្បីបង្កើតប្រភពសម្រាប់សកម្មភាពវប្បធម៌អាជីពរបស់ទីក្រុងតែម្តង”៕