មហោស្រព futsal ត្រូវបានបើកជាផ្លូវការ

(VOVWORLD) -  ពានរង្វាន់ futsal នឹងរួមចំណែកទាក់ទាញយុវជនទូទាំងប្រ ទេសឱ្យចូលរួមក្នុងការហ្វឹកហាត់ futsal ហើយនាំចលនា futsal វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មជាមួយអន្តរជាតិផងដែរ
មហោស្រព futsal ត្រូវបានបើកជាផ្លូវការ - ảnh 1 មហោស្រព futsal ត្រូវបានបើកជាផ្លូវការ

នារសៀលថ្ងៃទី ១៤ ខែមិថុនា នៅខេត្ត Khanh Hoa បានប្រព្រឹត្តិទៅពិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ futsal ជើងឯកថ្នាក់ជាតិ និង ពានរង្វាន់ futsal HDBank សម្រាប់និស្សិតនៅតំបន់ភាគកណ្ដាលប៉ែកខាងត្បូង និង Tay Nguyen ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា។

អញ្ជើញថ្លែងនៅក្នុងពីធីបើក លោក Tran Minh Hung អគ្គនាយករងវិទ្យុសម្លេងវៀតណាម និងជាសហប្រធានគណៈកម្មាធិការដឹកនាំ futsal ជាតិឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា៖

“វិទ្យុសម្លេងវៀតណាមសន្យាសហការជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីរៀបចំប្រកបដោយជោគ ជ័យនូវ ពានរង្វាន់ futsal HDBank ជាតិឆ្នាំ ២០២០។ យើងខ្ញុំសង្ឃឹមថា ពានរង្វាន់នេះនឹងរួមចំណែកទាក់ទាញយុវជនទូទាំងប្រទេសឱ្យចូលរួមក្នុងការហ្វឹកហាត់ futsal ហើយនាំចលនា futsal វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មជាមួយអន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ