ម៉ាឡេស៊ីចង់ឲ្យមានដំណោះស្រាយល្អបំផុតសំរាប់បញ្ហាសមុទ្រខាងកើត។
(VOV) /  
|
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman (vov.vn) |
VOV-រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman នាថ្ងៃទី១សីហាបាន
អះអាងថា ម៉ាឡេស៊ីមានគោលជំហរមុនក៏ដូចជាក្រោយក្នុងបញ្ហាជំលោះនៅ
សមុទ្រខាងកើតនិងម៉ាឡេស៊ីចង់ឲ្យមានដំណោះស្រាយល្អបំផុតសំរាប់បញ្ហា
សមុទ្រខាងកើតដើម្បីរក្សាចំណងសាមគ្គីភាពនិងទំនាក់ទំនងជិតស្និទ្ធក្នុងដំបន់។
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយជំនួបជាមួយសមភាគីចិនលោក
Wang Yi នៅ Putrajaya នាថ្ងៃទី១សីហា រដ្ឋមន្ត្រី Anifah បានចាត់ទុកថា បណ្ដា
ប្រទេសជាសមាជិកអាស៊ានត្រូវពិភាគ្សាអំពីជំលោះផ្ទៃទឹកសមុទ្រត្រួតស៊ីគ្នាលើ
សមុទ្រខាងកើតមុនពេលពិភាគ្សាជាមួយចិន។ រដ្ឋមន្ត្រី Anifah ក៏បានចាត់ទុកថា
ភាគីនានាត្រូវផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិអំពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ លោកបានសង្កត់ធ្ងន់ថា បណ្ដាភាគីត្រូវគោរពសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនចុះហត្ថលេខានាឆ្នាំ២០០២៕
-VOV