ម៉ាឡេស៊ីចាប់ផ្តើមសកម្មភាពសើបអង្កេតយន្តហោះMH១៧ ដែលត្រូវបាញ់ទម្លាក់ឡើងវិញ។

                       

ម៉ាឡេស៊ីចាប់ផ្តើមសកម្មភាពសើបអង្កេតយន្តហោះMH១៧ ដែលត្រូវបាញ់ទម្លាក់ឡើងវិញ។ - ảnh 1
យន្តហោះMH១៧របស់ម៉ាឡេស៊ីត្រូវក់នៅភាគខាងកើតអ៊ុយក្រែននាខែ
កក្កដាកន្លងទៅនេះ(រូបថតVNA)។

Vovworld-ប៉ូលិស្តនិងអ្នកជំនាញការម៉ាឡេស៊ី១ក្រុមបានចេញដំណើរទៅកាន់អ៊ុ
យក្រែនដើម្បីចូលរួម សកម្មភាពសើបអង្កេតយន្តហោះMH១៧ដែលត្រូវធ្លាក់នៅ
ភាគខាងកើតអ៊ុយក្រែននាខែកក្កដាកន្លងទៅនេះ។រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី
លោក​Hishammuddin Husseinក៍មានផែនការទៅកាន់អ៊ុយក្រែនសំដៅ​ពិភាក្សា
អំពីវិធានការធានាសន្តិសុខសំរាប់អ្នកជំនាញពេលមកលដល់កន្លែងកើតហែតុ
ផងដែរ។លោកមានគំរោងទៅកាន់ហូឡង់និងរុស្ស៊ីដើម្បីពិភាក្សាអំពីការងារសើប
អង្កេត។សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ MH17 របស់អាកាសចរណ៍
ម៉ាឡេស៊ី ដែលធ្វើដំណើរចេញពីអាកាសយានដ្ឋាន អាំស្ទែរដាំ ប្រទេស ហូឡង់ ឆ្ពោះទៅអាកាសយានដ្ឋាន កូឡាឡាំពួរប្រទេសម៉ាឡេស៊ី ត្រូវបានមីស៊ីលបាញ់
ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ខណៈធ្វើដំណើរមកដល់ដែនអាកាសភាគខាតកើត
 អ៊ុយក្រែន គឺនៅតំបន់ ដូណេក ដែលគ្រប់គ្រងដោយក្រុម បំបែករដ្ឋគំាទ្រប្រទេស
រុស្ស៊ី បណ្តាលឲ្យអ្នកនៅលើនោះទំាង ២៩៨នាក់ស្លាប់ទំាងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ