ម៉ាឡេស៊ីប្រកាសទិវាកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះក្នុងការធ្លាក់យន្តហោះ MH-17

ម៉ាឡេស៊ីប្រកាសទិវាកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះក្នុងការធ្លាក់យន្តហោះ MH-17  - ảnh 1
ម៉ាឡេស៊ីប្រកាសទិវាកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះក្នុងការធ្លាក់យន្តហោះ MH-17 (Image: VNA)


(VOVworld) – នាថ្ងៃទី ១៤ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី លោក
Muhyiddin Yassin បានប្រកាសថា៖ ប្រទេសនេះបានជ្រើសរើសថ្ងៃទី ២២ សីហា គឺជាទិវាកាន់ទុក្ខជាតិសំដៅរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាជនរងគ្រោះដែលបាត់បង់ ជីវិតក្នុងការធ្លាក់យន្តហោះ MH-17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia
Airline នៅតំបន់ខាងកើតអ៊ុយក្រែន នាថ្ងៃទី ១៧ កក្កដា កន្លងទៅ។ លោក Yassin
បានឲ្យដឹងថា៖ នាថ្ងៃទី ២២ សីហា ខាងមុខនេះ ក្រុមសាកសពនៃជនរងគ្រោះដំបូង ក្នុងគ្រោះថ្នាក់ពោលខាងលើនឹងត្រូវបានដឹកជញ្ជូនត្រឡប់មកម៉ាឡេស៊ីពីរដ្ឋធានី
Amsterdam របស់ហ៊ូឡង់។ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ​មួយនឹងត្រូវបានរៀបចំឡើង
ដ៏មហោឡារឹកនៅព្រលានយន្តហោះនៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី។
តាមគំរោង ព្រះមហាក្សត្រម៉ាឡេស៊ី នាយរដ្ឋមន្ត្រីរដ្ឋាភិបាល បណ្ដារដ្ឋមន្ត្រីក្រសួង
ផ្នែក អភិបាលនៃបណ្ដារដ្ឋរួមជាមួយគ្រួសាររបស់បណ្ដាជនរងគ្រោះនឹងចូលរួម
ពិធីនេះ។ ឧបនាយករដ្ឋមន្ត្រី Muhyiddin Yassin បានឲ្យដឹងថា៖ ឈ្មោះនៃជនរង
គ្រោះនានា នឹងត្រូវបានប្រកាសក្នុងពិធីនេះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ