ម៉ាឡេស៊ី-ហ៊ូឡង់អំពាវនាវបញ្ឈប់ការប៉ះទង្គិចនៅទីកន្លែងធ្លាក់យន្តហោះ MH17

ម៉ាឡេស៊ី-ហ៊ូឡង់អំពាវនាវបញ្ឈប់ការប៉ះទង្គិចនៅទីកន្លែងធ្លាក់យន្តហោះ MH17 - ảnh 1
ម៉ាឡេស៊ី-ហ៊ូឡង់អំពាវនាវបញ្ឈប់ការប៉ះទង្គិចនៅទីកន្លែងធ្លាក់យន្តហោះ MH17 (Image: VNA)


(VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតរួមនៅទីក្រុងឡាអេររបស់ហ៊ូឡង់
នាថ្ងៃទី ៣១ កក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak និងសមភាគី
ហ៊ូឡង់ លោក Mark Rutte បានស្នើរឲ្យភាគីទាក់ទិននានារួមមានកងទ័ពអ៊ុយ
ក្រែននិងកំលាំងប្រឆាំង រដ្ឋាភិបាលអ៊ុយក្រែនរក្សាទីកន្លែងគ្រោះថ្នាក់ធ្លាក់
យន្តហោះ MH17 ដើម្បីបំរើការងារ ស៊ើបអង្គេត។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី
ទាំង ២ រូបក៏បានពិភាក្សាអំពីអាទិភាពចំនួន ៣ ក្នុងការជំនះពុះពារលើផល
វិបាកដោយគ្រោះថ្នាក់ MH17 រួមមានការដឹកជញ្ជូនសាកសពនៃជនរងគ្រោះ
ការកំណត់មូលហតុនាំទៅដល់គ្រោះមហន្តរាយនិងការស្វែងរកមេ មេផ្តើម
គំនិតបង្ករឿងហេតុនេះ។ ទាក់ទិនដល់បញ្ហានេះដែរ នាថ្ងៃទី ៣១ កក្កដា បណ្ដាអ្នកជំនាញការរបស់ហ៊ូឡង់និងអ៊ូស្រ្តាលីរួមជាមួយក្រុមអ្នកសង្គេត
ការអន្តរជាតិមួយបានទៅកាន់ទីកន្លែងគ្រោះថ្នាក់ក្រោយពីរយៈពេលជាច្រើន
ថ្ងៃកើតមានឡើងការប៉ះទង្គិចដ៏សាហៅនៅទីនេះ។ មុននោះ រដ្ឋសភាអ៊ុយក្រែន
បានអនុញ្ញត្តឲ្យបណ្ដាអ្នកស៊ើបអង្គេតអន្តរជាតិប្រើប្រាស់សំភារៈយោធានៅ
ទីកន្លែងគ្រោះថ្នាក់កើតមានឡើងដើម្បីធានាសន្តិសុខ។ នាថ្ងៃដ៏ដែល តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បាន
ឲ្យដឹងថា៖ រុស្ស៊ីបានផ្តល់ព័ត៌មាននិងឯកសារបរានុម័តនៅទីកន្លែងធ្លាក់
យន្តហោះ MH17 នៅតំបន់ខាងកើតអ៊ុយក្រែនសំរាប់ អ.ស.ប. និងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ