ម៉ាឡេស៊ីអះអាងសារជាថ្មីនូវគោលជំហរសន្ទនាក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - ម៉ាឡេស៊ីបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហថា បញ្ហាសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី និងសមហេតុ សមផល តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។
ម៉ាឡេស៊ីអះអាងសារជាថ្មីនូវគោលជំហរសន្ទនាក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1 រដ្ឋមន្ត្រីក្រសួងសន្តិសុខ និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob ។(រូបថត៖ thesundaily.my)

ក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិម៉ាឡេស៊ីបានឲ្យដឹង ថា បញ្ហានេះត្រូវបានរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob និងរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Kono Taro គូសបញ្ជាក់នៅក្នុងកិច្ចសន្ទនាទ្វេ ភាគីតាមទូរស័ព្ទ កាលពីថ្ងៃទី ២០ ខែកក្កដា។

លោករដ្ឋមន្រ្តី Ismail Sabri បានសង្កត់ធ្ងន់ថា ភាគីទាក់ទិនទាំងអស់ចាំបាច់ត្រូវសម្របសម្រួលគ្នា ដើម្បីការពារសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើសមុទ្រខាងកើត។ សេចក្ដីប្រកាសនេះបានលើកច្បាស់ថា៖ “រដ្ឋមន្រ្តីទាំងពីររូបបានផ្ដោតសំខាន់លើការវិវឌ្ឍន៍នៃសន្តិសុខពិភពលោក ក៏ដូចជាផលប្រយោជន៍រួម ទុកកង្វល់រួម ដែលក្នុងនោះមានសមុទ្រខាងកើតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ