ម៉ាឡេស៊ី៖ Langkawi ត្រៀមរៀបចំល្អសំរាប់សន្និសីទកំពូលអាស៊ាន២០១៥
|
ម៉ាឡេស៊ី៖ Langkawi ត្រៀមរៀបចំល្អសំរាប់សន្និសីទកំពូលអាស៊ាន២០១៥ (themalaysianinsider.com) |
Vovworld-រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Anifah Aman នាថ្ងៃទី១៨មេសា
បានឲ្យដឹងថា រដ្ឋអំណាច Langkawi បានត្រៀមរៀបចំហេដ្ឋានរចនាសម្ព័ន្ធល្អបំផុត
សំរាប់សន្និសីទកំពូលអាស៊ានលើកទី២៦ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីនេះនា
ថ្ងៃទី២៧មេសា។ ថ្លែងមតិបន្ទាប់ពីទៅពិនិត្យហេដ្ឋានរចនាសម្ព័ន្ធ លោក Aman បាន
អះអាងថា ប្រទេសម្ចាស់ផ្ទះអាចមោទនភាពអំពីលទ្ធភាពផ្គត់ផ្គងហេដ្ឋានរចនា
សម្ព័ន្ធជាន់ខ្ពស់សំរាប់សន្និសីទ។ លោកបានវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់
ស្ថាប័នអភិវឌ្ឍន៍ Langkawi (LADA) សំដៅធានាហេដ្ឋានរចនាសម្ព័ន្ធឆ្លើយតបបាន
តម្រូវការរបស់ក្រសួងការបរទេសនៃប្រទេសនេះ។ ទន្ទឹមនឹងនោះការងារសន្តិសុខ
ក៏ត្រូវបានត្រៀមរៀបចំដ៏ម៉ត់ចត់ដើម្បីទទួលស្វាគមន៍អ្នកប្រមុខរដ្ឋនៃប្រទេសអាស៊ាន
ចំនួន១០ដែលចូលរួមសន្និសីទ៕