យោងតាមការព្យាករណ៍ ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនឹងទទួលបានកំណើនវិជ្ជមាន

(VOVWORLD) - យោងតាមការព្យាករណ៍ នៅឆ្នាំ ២០២២  ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារ EU នឹងកើនឡើងជាវិជ្ជមានជាងឆ្នាំ ២០២១ ដោយសារតែ អង្គភាពអាជីវកម្មវៀតណាម កំពុងទាញយកអត្ថប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។

យោងតាមការព្យាករណ៍ ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនឹងទទួលបានកំណើនវិជ្ជមាន - ảnh 1ទំនិញកំពុងឆ្លងការ់កំពង់ផែរ Sai Gon (រូបថត៖ TTXVN)

កិច្ចព្រមព្រៀង EVFTA បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។ ក្រោយរយៈពេល ១ឆ្នាំដំណើរការមក EVFTA មិនត្រឹមតែជាគន្លឹះមួយដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ថែមទាំំងជាអត្ថប្រយោជន៍ដ៏លេចធ្លោសម្រាប់សហគមន៍ធុរកិច្ចនៃភាគីទាំងពីរផងដែរ។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU ឈានដល់ ៥៤.៨៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ថ្វីបើវៀតណាមរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ ១៩ លើកទី ៤ ក៏ដោយ ប៉ុន្តែ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU នៅតែកើនឡើងជាវិជ្ជមានជាមួយនឹងចំណូលនៃការនាំចូលនិងនាំចេញឈានដល់ ៥១,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣.៨% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ ជាមួយនឹង EVFTA សមត្ថភាពប្រកួតប្រជែងនិងចំណែកទីផ្សារនៃទំនិញវៀតណាមត្រូវបានកែលំអរកាន់តែច្បាស់នៅក្នុងទីផ្សារ EU។ បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មទី ១៥ របស់ EU; ក្លាយជាដៃគូពាណិជ្ជកម្មទំនិញធំបំផុតរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់អាស៊ាន; Top ប្រទេសកំពូលទាំង ១០ ដែលផ្គត់ផ្គង់ទំនិញធំជាងគេទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

យោងតាមអ្នកជំនាញពាណិជ្ជកម្ម សក្ដានុពលទីផ្សារសហភាពអឺរ៉ុបនៅតែមានទំហំធំគួរសមសម្រាប់អង្គភាពអាជីវកម្មវៀតណាម នៅពេលដែលសេដ្ឋកិច្ច EU ងើបឡើងវិញ មានកំណើនឡើងវិញ ហើយតម្រូវការប្រើប្រាស់ទំនិញនិងការនាំចូលកើនឡើង។ ជាមួយនឹងការសន្យាក្នុង EVFTA ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ពាណិជ្ជកម្មឌីជីថលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការទទួលបានបច្ចេកវិទ្យា "ឌីជីថលនិងបៃតង" ទំនើប និងជឿនលឿនរបស់ EU។

ប្រការនេះនឹងជួយវៀតណាមពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនិងបៃតង ប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន ប្រែក្លាយទៅជាបច្ចេកវិទ្យាស្តង់ដារខ្ពស់ ជួយឱ្យទំនិញវៀតណាមកាន់តែមានតម្លៃសមរម្យ មានឧត្តមភាពក្នុងគុណភាព ឆ្លើយតបទៅនឹងតម្រូវការបច្ចេកទេសនិងស្តង់ដារបរិស្ថានខ្ពស់ដូចជាទីផ្សារសហភាពអឺរ៉ុប។ ជាងនេះទៅទៀត និន្នាការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនិងលំហូរវិនិយោគនឹងនាំមកនូវឱកាសដ៏អស្ចារ្យសម្រាប់វៀតណាមក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងនិងទាក់ទាញការវិនិយោគពី EU ដោយមានមូលដ្ឋានគ្រឹះរឹងមាំពី EVFTA ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ