យថាទស្សន៍កំណើនជាច្រើនអំពីការនាំចេញពេញមួយឆ្នាំ
(VOVWORLD) - ក្នុងរយៈពេល ៨ខែកន្លងទៅ មានទំនិញចំនួន ៣០មុខ ដែលសម្រេចបានតម្លៃបា្រក់នាំចេញជាង ១ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៩២% នៃតម្លៃបា្រក់នាំចេញសរុប។
យោងតាមទិន្នន័យថ្មីៗរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាមបានបន្តនាំចេញហួសកំរិតប្រមាណ ៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដើមឆ្នាំ ខណៈដែលតម្លៃប្រាក់នាំចេញសរុបសម្រេចបានជាង ២៥០ ពាន់លានដុល្លារអាមេរិក កើនជាង ១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះត្រូវបានចាត់ទុកថាជាលទ្ធផលវិជ្ជមានយ៉ាងខ្លាំងនៃសកម្មភាពពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាមបើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោកក្នុងបរិបទអតិផរណានិងតម្លៃហក់ឡើងខ្ពស់។
ក្នុងរយៈពេល ៨ខែកន្លងទៅ មានទំនិញចំនួន ៣០មុខ ដែលសម្រេចបានតម្លៃបា្រក់នាំចេញជាង ១ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៩២% នៃតម្លៃបា្រក់នាំចេញសរុប។ ទាំងនេះគឺជាផលិតផលដែលមានឧត្តមភាពនៅក្នុងទីផ្សារ FTA ។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្មបាននាំចេញហួសកម្រិតរយៈពេល ៣ ខែជាប់ៗគ្នា ផ្ទាំងគំនូរនាំចេញក្នុងត្រីមាសទី ៣ និងចុងឆ្នាំត្រូវបានចាត់ទុកថាមានភាពវិជ្ជមានផងដែរ៕