យថាទស្សន៍​នៃការពង្រឹងកិច្ចសហប្រតិបត្តិការថាមពល រវាងបណ្តា​ប្រទេសឈូងសមុទ្រ និងចិន

(VOVWORLD) - នៅថ្ងៃទី១០ ខែមករា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសឈូងសមុទ្រ សម្បូរប្រេងរ៉ែ បានអញ្ជើញមកដល់ទីក្រុងប៉េកាំងដើម្បីបំពេញទស្សនកិច្ចរយៈពេលប្រាំថ្ងៃមកកាន់ប្រទេសចិន។
យថាទស្សន៍​នៃការពង្រឹងកិច្ចសហប្រតិបត្តិការថាមពល រវាងបណ្តា​ប្រទេសឈូងសមុទ្រ និងចិន - ảnh 1ទីតាំងចម្រាញ់ប្រេងមួយរបស់អារ៉ាប៊ីសាអូឌីត។ (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសចិន គណៈប្រតិភូមកពីអារ៉ាប៊ីសាអូឌីត គុយវ៉ែត អូម៉ង់ និងបារ៉ែន ក៏ដូចជាអគ្គលេខាធិការក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រ(GCC) លោក Nayef bin Falah al-Hajrah អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ១០-១៤ ខែមករា។ ក្រសួងការបរទេសចិនមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីនៃបណ្តាប្រទេសឈូងសមុទ្រនោះទេ ប៉ុន្តែត្រូវបានរំពឹងថា ភាគីទាំងអស់នឹងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងទំនាក់ទំនងថាមពលជាមួយទីក្រុងប៉េកាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ