យថាទស្សន៍ប្រព្រឹត្តិទៅជំនួបរវាងថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីលោក Zelenskiy បានលើកសំណើរអំពីកិច្ចពិភាក្សាការងារជាមួយសមភាគី លោក Vladimir Putin នៅទីក្រុង Donbass។
យថាទស្សន៍ប្រព្រឹត្តិទៅជំនួបរវាងថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (ស្តាំ) (រូបថត៖ AFP / VNA)

នាថ្ងៃទី ២៦ ខែមេសា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបង្ហាញជំនឿជាក់ថានឹងមានជំនួបជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នាពេលឆាប់ៗខាងមុខ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពជម្លោះនៅភាគខាងកើតអ៊ុយក្រែន ព្រមទាំងបានឲ្យដឹងថា ប្រទេសទាំងពីរកំពុងខិតមកជិតកិច្ចព្រមព្រៀងឈប់បាញ់ថ្មី។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងឱកាសរំលឹកខួបលើកទី៣៥ ឆ្នាំ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl នោះ លោកប្រធានាធិបតី Zelenskiy បានវាយតម្លៃថា រាល់សកម្មភាពកំពុងប្រព្រឹត្តិទៅយ៉ាងរលូន ដើម្បីមានក្ដីសង្ឈឹមអំពីជំនួបកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ មុននេះនាថ្ងៃទី ២០ ខែមេសា ប្រធានាធិបតីលោក Zelenskiy បានលើកសំណើរអំពីកិច្ចពិភាក្សាការងារជាមួយសមភាគី លោក Vladimir Putin នៅទីក្រុង Donbass ក្នុងបរិបទ ដែលផ្ទុះឡើងការប្រយុទ្ធគ្នារវាងទាហានអ៊ុយក្រែន និងកងកម្លាំងទាមទារឯករាជ្យនៅតំបន់ភាគខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ