យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើម

យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើម - ảnh 1
យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើម (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១ មេសា យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះ ឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើមជាផ្លូវការ ក្នុងកាលៈទេសៈ ជំលោះរវាង គណៈបក្សនយោបាយនិងស្ថានភាពអំពើហឹង្សាកាន់តែឡើងជណ្តើរ។ នេះគឺជា ការបោះឆ្នោតសកលដំបូងនៅអ៊ីរ៉ាក់ គិតតាំងពីពេល កងកំលាំងរបស់អាមេរិក បានដកចេញពីប្រទេសនេះ ២ ឆ្នាំមុនមក។ បេក្ខជនគ្រប់រូបចំណុះសហគមន៍ជន '
 Shiite ជន Sunni និងជន Kurd នឹងឈរឈ្មោះក្នុងការបោះឆ្នោតលើកនេះដើម្បី
ដណ្តើមអាសនៈចំនួន ៣២៨ នៅរដ្ឋសភា។ សម្ព័ន្ធភាពនិតិរដ្ឋ (SOL) របស់នាយក
រដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nouri al-Maliki ត្រូវបានព្យាករថា៖ នឹងដណ្តើមបានអាសនៈ
ច្រើនបំផុតក្នុងការបោះឆ្នោតសកលលើកនេះ។ ក្នុងសេក្តីថ្លែងការ ដែលបាននាំចេញ
​ នាថ្ងៃទី ២ មេសា អ្នកប្រមុខបេសកម្មនៃ អ.ស.ប. ប្រចាំនៅ អ៊ីរ៉ាក់ លោក  Nikolay
Mladenov បានអំពាវនាវបណ្ដាគណៈបក្សនយោបាយបង្កើនសាមគ្គីភាពនិងស្វែង
រកដំណោះស្រាយលើគ្រប់វិស័យសំរាប់ស្ថានភាព អំពើហឹង្សានៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ