|
ទិដ្ឋភាពសន្និសីទកាសែតប្រកាសម៉ោងផែនដី២០១៤ (រូបថតៈ baomoi.com) |
(VOVworld)-ក្រោមប្រធានបទ “ចូរធ្វើសកម្មភាពដើម្បីផែនដីខៀវស្រងាត់” យុទ្ធនាការម៉ោងផែនដី២០១៤នឹងប្រព្រឹត្តទៅក្នុងរយៈ១ម៉ោង ចាប់ពីម៉ោង២០’ ៣០នាទីដល់ម៉ោង២១’៣០នាទីថ្ងៃទី២៩មិនាខាងមុខ នៅជំវិញបឹង Hoan Kiem រោងមហោស្របហាណូយ មជ្ឈមណ្ឌលសន្នសីទជាតិជាដើម។ ក្នុងសន្និសីទ កាសែតបំផុសចលនានេះនាព្រឹកថ្ងៃទី៦មិនា លោក Nguyen Khac Tho អនុប្រធានអគ្គនាយកដ្ឋានថាមពលនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម ឲ្យដឹងថា៖
"យើងរួមគ្នាអះអាងជាមួយពិភពលោកថា ប្រជាជនវៀតណាមមានការទទួល ខុសត្រូវនិងសន្យាការពារបរិស្ថានសកលលោក សន្សំសំចៃ និងប្រើប្រាស់ប្រកប ដោយមានប្រសិទ្ធិភាពប្រភពថាមពលសម្រាប់បច្ចុប្បន្ននិងអនាគត។ អង្គការ បុគ្គលនិមួយៗគប្បីរួមគ្នាអនុវត្តន៍សាររួម គឺចូរធ្វើសកម្មភាពដើម្បីផែនដីមាន ភាពខៀវស្រងាត់"។
ចូលរួមម៉ោងផែនដីក្នុងឆ្នាំ២០១៣ វៀតណាមសន្សំសំចៃបាន៤រយពាន់ kwh ដោយឡែកនៅទីក្រុងហាណូយសន្សំសំចៃបាន២១៩ពាន់ kwh៕