យុទ្ធសាស្ដ្រអភិវឌ្ឃន៍បច្ចេកវិទ្យាអវកាសជាតិ (Remote Sensing)

(VOVWORLD) -យុទ្ធសាស្ដ្រអភិវឌ្ឃន៍បច្ចេកវិទ្យាអវកាសជាតិ(Remote Sensing) ដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤០ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាមអនុម័តដោយមានគោលដៅថា៖ ដំណាក់កាលចាប់ពីពេលនេះ ដល់ឆ្នាំ ២០៣០ គឺធ្វើជាម្ចាស់បច្ចេកវិទ្យាផលិតផ្កាយរណបអវកាស ប្រព័ន្ធស្ថានីយ៍ទទួលទិន្នន័យ Remote Sensing ស្ថានីយ៍បញ្ជាផ្កាយរណប Remote Sensing ប្រព័ន្ធថតផ្ទៃភពផែនដីពីឧបករណ៍ហោះហើរគ្នានមនុស្សបើកបរ ប៉េងប៉ោងខ្យល់ក្តៅ កសាងប្រព័ន្ធស្ថានីយទទួលទិន្នន័យ ប្រព័ន្ធដំណើរការទិន្នន័យ និងមូលដ្ឋានទិន្នន័យរូបថត Remote Sensing ជាតិ ឆ្លើយតបនឹងតម្រូវការបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពាជាតិ សន្តិសុខ។
យុទ្ធសាស្ដ្រអភិវឌ្ឃន៍បច្ចេកវិទ្យាអវកាសជាតិ (Remote Sensing) - ảnh 1 (រូបថត៖ Tapchitaichinh.vn)

ភារកិច្ច និងដំណោះស្រាយនៃយុទ្ធសាស្ត្រនេះគឺធ្វើការសុក្រឹតរបៀបរបប គោលនយោបាយច្បាប់ បទដ្ឋានបច្ចេកទេសអំពី Remote Sensing។ ដល់ឆ្នាំ២០២០ សុក្រឹតបញ្ជីរាយនាមសេវាកម្មសាធារណៈលើវិស័យ Remote Sensing និងយន្តការទទួល ចែករំលែកទិន្នន័យនិងព័ត៌មាន Remote Sensing។ អំពីយុទ្ធសាស្ត្រជំរុញខ្លាំងការប្រើប្រាស់ទិន្នន័យព័ត៌មាន និងផលិតផល Remote Sensing ៖ ផ្ដល់ព័ត៌មាន ទិន្នន័យ Remote Sensing ប្រកាសទិន្នន័យ Remote Sensing ជាប្រចាំ បង្កើនការរួមសហការ ចែករំលែកទិន្នន័យព័ត៌មាន និងផលិតផល Remote Sensing រវាងបណ្ដាស្ថាប័នគ្រប់គ្រងទិន្នន័យជាមួយក្រសួង ស្ថានប័ន តំបន់ អង្គការ និងបុគ្គលនានា ដែលមានតម្រូវការប្រើប្រាស់ ក៏ដូចជាជំរុញការប្រើប្រាស់ព័ត៌មាន ទិន្នន័យ និងផលិតផល Remote Sensing លើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ