យុទ្ធសាស្ត្រនាំមុខគេក្នុងការផ្ទេរប្ដូរឌីជីថល និង ឱកាសសំរាប់សហគ្រាសវៀតណាម
(VOVWORLD) -នាថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និសីទ Vietnam CEO Summit ឆ្នាំ២០១៩ ដោយប្រធានបទ“យុទ្ធសាស្ត្រនាំមុខគេក្នុងការផ្ទេរប្ដូរឌីជីថល និងឱកាសសំរាប់សហគ្រាស វៀតណាម ។
សន្និសីទនេះ សំដៅផ្តល់ជូនថ្នាក់ដឹកនាំសហគ្រាសធំៗរបស់វៀតណាមនូវ ទិដ្ឋភាពទូទៅអំពីនិន្នាការផ្ទេរប្ដូរឌីជីថល ដែលកំពុងប្រព្រឹត្តិទៅយ៉ាងឆាប់រហ័សក៏ដូចជាផលិតផលនិងសេវាកម្មថ្មីៗដែលទើបនឹងបានបង្កើតឡើងដោយឈរលើបច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាឌីជីថល។
នៅក្នុងសន្និសីទនេះ អ្នកជំនាញខាងផ្ទេរប្ដូរឌីជីថលបានវាយតម្លៃថា វៀតណាមមានឧត្តមភាពជាច្រើនលើវិស័យ ដោយមានប្រភពធនធានមនុស្សវ័យក្មេង និងល្បឿនអភិវឌ្ឍន៍នៃ បច្ចេកវិទ្យាព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសនានានៅតែជួបការលំបាកមួយចំនួបនក្នុងការទាក់ទងផ្ទាល់ និងការប្រើប្រាស់បច្ចេកវិទ្យានារយៈពេលកន្លងទៅ។ សាស្រ្តាចារ្យរង បណ្ឌិត Wu Ming Khang មកពីមហាវិទ្យាល័យជាតិ សឹង្ហបូរីបានឲ្យដឹងថា៖ “បណ្ដាសហគ្រាសផ្តេរប្ដូរឌីជីថលគប្បីផ្ដោតសំខាន់លើការទាក់ទងជាមួយអតិថិជនតាមរយៈ បច្ចេកវិទ្យាឌីជីថល ដូចជាហ្វេសប៊ុក ដើម្បីលើកកម្ពស់សម្ថភាពប្រកួតប្រជែង និងប្រសិទ្ធភាពផលិតកម្ម។ ទន្ទឹមនឹងនេះ ឌីជីថលបនីយកម្មផលិតផលនិងសេវាកម្មរបស់ខ្លួន តភ្ជាប់ផលិតផលប្រពៃណី និងទំនើប។ ជាពិសេសគឺតភ្ជាប់ជាមួយខ្សែសង្វាក់អតិថិជន និងប្រើប្រាស់ blockchain ដើម្បីតាមដានប្រភពផលិត ផល”៕