យោធភូមិភាគទី ៧៖ ស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៣០ ពាន់
(VOVWORLD) -នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំសន្និសីទបូកសរុបជំហានដំបូងការអនុវត្តគម្រោងការណ៍ស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីឆ្នាំ ២០១៧ និងដំណើរការអនុវត្តគម្រោងការណ៍ឆ្នាំ ២០១៨ សំដៅជំរុញប្រសិទ្ធភាពនូវកិច្ចការស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅលើ ទឹកដីយោធភូមិភាគនេះ។
យោធភូមិភាគទី ៧៖ ស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៣០ ពាន់ |
នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំសន្និសីទបូកសរុបជំហានដំបូងការអនុវត្តគម្រោងការណ៍ស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីឆ្នាំ ២០១៧ និងដំណើរការអនុវត្តគម្រោងការណ៍ឆ្នាំ ២០១៨ សំដៅជំរុញប្រសិទ្ធភាពនូវកិច្ចការស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅលើ ទឹកដីយោធភូមិភាគនេះ។ នាប៉ុន្មានឆ្នាំកន្លងទៅ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានអនុវត្តយ៉ាងល្អនូវភារកិច្ចស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី។ លុះដល់បច្ចុប្បន្ន យោធភូមិភាគទី ៧ បានស្វែងរក និងប្រមូលផ្ដុំ អដ្ឋិធាតុយុទ្ធជនពលីជិត ១៣០ ពាន់ នៅឈាបនដ្ឋានយុទ្ធជនពលីចំនួន ៥៣ (ក្នុងនោះមានអដ្ឋិធាតុចំនួន ១២០ ពាន់ នៅក្នុងប្រទេស និង អដ្ឋិធាតុជាង ៨ ពាន់ ៩ រយនៅកម្ពុជា)។ ដោយឡែកនៅរដូវប្រាំងឆ្នាំ ២០១៦ - ២០១៧ យោធភូមិភាគទី ៧ បានស្វែងរក ជីកគាស់អដ្ឋិធាតុ យុទ្ធជនពលីចំនួន ៤៤៦ នៅកម្ពុជា ហើយរៀបចំប្រគល់ឲ្យមូលដ្ឋានតាមការកំណត់។
ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានប្រកាសសេចក្ដីសម្រេចចិត្ត និងប្រគល់គ្រឿងឥស្សរិយយសរបស់ប្រធានរដ្ឋ និងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីសម្រាប់អង្គភាព និងបុគ្គលក្នុងកិច្ចការស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី៕