យន្តការជួយឧបត្ថម្ភការអភិវឌ្ឍគម្រោង​ថាមពលពន្លឺ​ព្រះអាទិត្យ​នឹង​មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០

(VOVWORLD) - សេចក្តីសម្រេចចិត្តលេខ ១៣ របស់រដ្ឋាភិបាលបានចេញផ្សាយនូវយន្តការជួយឧបត្ថម្ភការអភិវឌ្ឍសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យនៅវៀត ណាម ហើយសេចក្តីសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០។
យន្តការជួយឧបត្ថម្ភការអភិវឌ្ឍគម្រោង​ថាមពលពន្លឺ​ព្រះអាទិត្យ​នឹង​មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ - ảnh 1 (រូបថត៖ baochinhphu.vn)

តាមសេចក្តីសម្រេចិត្តរបស់នាយករដ្ឋមន្ត្រីវៀតណាម ស្ដីពីយន្តការជួយឧបត្ថម្ភ ការអភិវឌ្ឍគម្រោងថាមពលពន្លឺព្រះអាទិត្យនឹង មានប្រសិទ្ធិភាព ចាប់ពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ ។ នាបច្ចុប្បន្ន វិនិយោគិនមានបំណងចង់មានការណែនាំ ដើម្បីអភិក្រមជាមួយយន្តការ អនុគ្រោះនេះរបស់រដ្ឋាភិបាល។ ស្ដីពីបញ្ហានេះ លោក Hoang Tien Dung ប្រធាននាយកដ្ឋានថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ នៃក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្មបានលើកឡើងថា៖ “សេចក្តីសម្រេចចិត្តលេខ ១៣ របស់រដ្ឋាភិបាលបានចេញផ្សាយនូវយន្តការជួយឧបត្ថម្ភការអភិវឌ្ឍសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យនៅវៀតណាម ហើយសេចក្តីសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០។ យើងខ្ញុំសង្ឍឹមថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងចេញផ្សាយសារាចរណែនាំ ស្ដីពីការអនុវត្ត សេចក្តីសម្រេចចិត្តលេខ ១៣ ដល់សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាមយ៉ាងឆាប់ៗផងដែរ”

ប្រតិកម្មទៅវិញ

ផ្សេងៗ