យន្តហោះចិនរំលោភទៅលើការកំណត់របស់ ICAO

យន្តហោះចិនរំលោភទៅលើការកំណត់របស់ ICAO - ảnh 1
ប្រធាននាយកដ្ឋានអាកាសចរណ៍វៀតណាមលោក Lai Xuan Thanh បំភ្លឺអំពីការដែល
យន្តហោះចិនរំលោភទៅលើការកំណត់ ICAO

(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ចិនបានដំណើរការជើងហោះហើរជាច្រើន
ចូលក្នុងតំបន់ជូនដំណឹងហោះហើរហូជីមិញដែល វៀតណាមគ្រប់គ្រង ប៉ុន្តែ មិន
ធ្វើការទាក់ទងជាមួយស្ថាប័នចរាចរណ៍ផ្លូវអាកាសតាមការកំណត់អន្តរជាតិស្ដី
អំពីសុវត្ថិភាពហោះហើរទេ។ចំពោះសកម្មភាពនេះ នាថ្ងៃទី៩ មករា ប្រធាននាយក
ដ្ឋានអាកាសចរណ៍វៀតណាមលោក Lai Xuan Thanh បានឲ្យដឹងថា នាយកដ្ឋាន
អាកាសចរណ៍វៀតណាមបន្តផ្ញើរឯកសារជូនអង្គការអាកាសចរណ៍ស៊ីវិលពិភព
លោក (ICAO) ស្ដីពីការដែលចិនបានរំលោភបំពានទៅលើការកំណត់របស់ ICAO
។នាយកដ្ឋានអាកាសចរណ៍វៀតណាមក៏បានស្នើរឲ្យ ICAO ត្រូវមានដំណោះ
ស្រាយដើម្បីប្រទេសនានាមិនត្រូវអនុវត្តន៍សកម្មភាពហោះហើរដែលគំរាម
កំហែងទៅលើសុវត្ថិភាពផ្លូវអាកាសអន្តរជាតិនិងតំបន់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ