យិនស៊ិន Ngoc Linh បញ្ជាក់កាន់តែច្បាស់ពីតួនារទីរបស់ខ្លួនជា “រតនសម្បត្តិជាតិរបស់វៀតណាម”

(VOVWORLD) - កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងដើម្បីផលិតផល យិនស៊ិន Ngoc Linh  មានឱកាសផ្សព្វផ្សាយនិងអភិវឌ្ឍម៉ាកយីហោនេះទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវៀតណាម ដែលកំពុងជាទីផ្សារ រីកចម្រើនលឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏។ 
យិនស៊ិន Ngoc Linh បញ្ជាក់កាន់តែច្បាស់ពីតួនារទីរបស់ខ្លួនជា “រតនសម្បត្តិជាតិរបស់វៀតណាម” - ảnh 1 យិនស៊ិន Ngoc Linh ត្រូវបានបណ្តុះហើយមានការថែទាំយ៉ាងយកចិត្តទុកដាក់ (រូបថត៖ baonhansinh)

ថ្មីៗនេះ ក្រុមហ៊ុនភាគហ៊ុនហាណូយ លេខ ៩៤៩៧  Group JSC និងក្រុមហ៊ុនភាគហ៊ុនយិនស៊ិន Ngoc Linh Kon Tum បានចុះហត្ថលេខាលើកិច្ចសន្យា សហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមនោះ ភាគីទាំងពីរឯកភាពគ្នា លើយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារជាមួយខ្លឹមសារជំរុញការបង្កើតបណ្តាញអន ឡាញនាពេលខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ មានគោល បំណង ដើម្បីផលិតផលយិនស៊ិន Ngoc Linh  មានឱកាសផ្សព្វផ្សាយនិងអភិវឌ្ឍម៉ាកយីហោនេះទៅកាន់ ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវៀតណាម ដែលជាទីផ្សារមួយកំពុងរីកចម្រើនលឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏។ យោងតាមរបាយការណ៍ របស់ eConomy SEA 2019 ចេញផ្សាយដោយ Google និង Temasek ថា វិសាលភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀត ណាមនៅដើមឆ្នាំ ២០២០ អាចនឹងឈានដល់ ៥ ពាន់លានដុល្លារ ហើយអត្រាកំណើននឹងកើនឡើងដល់ ៨១% ជាពុំខាន។

សូមគូសបញ្ជាក់ថា ជាឱសថបុរាណមួយប្រភេទដែលមានតម្លៃបំផុតរបស់វៀតណាម យិនស៊ិន Ngoc Linh មានផ្ទុក saponins មួយចំនួន ដែលមានលទ្ធភាពរារាំងដល់ការលូតលាស់កោសិកាសរសៃប្រសាទ ការពារថ្លើម រារាំងការរលាក និងបន្ថយជាតិខ្លាញ់ក្នុងឈាមបានច្រើនដង បើប្រៀបធៀបនឹងយិនស៊ិនប្រភេទដទៃទៀតនៅក្នុងពិភពលោក។ យ៉ាងណាមិញ ក្រៅពីគុណតម្លៃខាងសុខភាពមក យិនស៊ិន Ngoc Linh ក៏នាំមកនូវសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ