យូនីសេហ្វរៃអង្គាសប្រាក់ចំនួន ២, ៥ ពាន់លានដុល្លារអាមេរិក​ដើម្បី​ជួយឧបត្ថម្ភ​ដល់កុមារនៅបណ្ដាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិកខាងជើង

(VOVWORLD) - លោក Ted Chaiban នាយក យូនីសេហ្វប្រចាំតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងបានលើកឡើងយ៉ាងច្បាស់ថានេះគឺជាតំបន់ដែលមានកុមារជាច្រើន ត្រូវការជំនួយឧបត្ថម្ភច្រើនបំផុតនៅលើពិភពលោក។
យូនីសេហ្វរៃអង្គាសប្រាក់ចំនួន ២, ៥ ពាន់លានដុល្លារអាមេរិក​ដើម្បី​ជួយឧបត្ថម្ភ​ដល់កុមារនៅបណ្ដាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិកខាងជើង - ảnh 1 កុមារស៊ីរីនៅក្នុងជំរុំជនភៀសខ្លួនមួយ (រូបថត៖ AFP / VNA)

កាលពីថ្ងៃទី ៧ ធ្នូ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានអំពាវនាវដល់បណ្តាប្រទេសនានានៅលើពិភពលោកបរិច្ចាកថវិកាចំនួន ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កុមារជាង ៣៩ លាននាក់ នៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ដែលរងគ្រោះដោយសង្គ្រាម ភាពអត់ឃ្លាន និងជំងឺរាតត្បាតកូវីដ ១៩ ។ លោក Ted Chaiban នាយកយូនីសេហ្វប្រចាំតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងបានលើកឡើងយ៉ាងច្បាស់ថានេះគឺជាតំបន់ដែលមានកុមារជាច្រើន ត្រូវការជំនួយឧបត្ថម្ភច្រើនបំផុតនៅលើពិភពលោក។ កុមារទាំងនេះបានក្លាយទៅជាជនគ្រោះដោយសារវិបត្តិ ដែលបង្កឡើងដោយមនុស្សដូចជាជម្លោះប្រដាប់អាវុធ ភាពក្រីក្រ និងសេដ្ឋកិច្ចជាប់គាំង។ ក្នុងស្ថានភាពលំបាកទាំងនេះ ការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩ បាន ធ្វើឱ្យស្ថានភាពរបស់កុមារទាំងនេះកាន់តែអាក្រក់ទៅ ៗ ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ