យានអវកាស​​ របស់សហរដ្ឋអាមេរិកតភ្ជាប់ជាមួយ ស្ថានីយ៍​អវកាស​អន្តរជាតិ​ប្រកបដោយជោគជ័យ

(VOVWORLD) - នេះគឺជាជើងហោះហើរលើកដំបូង ដែលបានដឹកអវកាសយានិកអាមេរិក ហើយបានបាញ់បង្ហោះចេញពីទឹកដីអាមេរិកទៅកាន់គន្លងតារាវិថី បន្ទាប់ពីរយៈពេលជិតមួយទសវត្សរ៍ ព្រមទាំងគូសសញ្ញានូវទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយវិស័យឯកជន សំដៅជំរុញកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអវកាសរបស់អាមេរិក។

យានអវកាស ដែលមានឈ្មោះថា Crew Dragon បានដឹកអវកាសយានិកអាមេរិកចំនួនពីរនាក់ ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ប្រកបដោយជោគជ័យ ក្រោយរយៈពេលហោះហើរ ១៩ ម៉ោង។ នាវេលាម៉ោង ១០ និង ១៧ នាទី ថ្ងៃទី ៣១ ខែឧសភា  (ម៉ោងនៅអាមេរិក) យានអវកាស Crew Dragon ដែលឥឡូវនេះប្តូរឈ្មោះថា Dragon Drangon បានដឹក អវកាសយានិកចំនួន ២ នាក់ គឺ លោក Dough Hurley និងលោក Bob Behnken ទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិប្រកបដោយជោគជ័យ

បន្ទាប់ពីបានពិនិត្យបែបបទសុវត្ថិភាពរួចមក អវកាសយានិកទាំងពីរនាក់នេះបានចូលរួមក្រុមការងារជាមួយ លោក Chris Cassidy នៅ NASA និងអវកាសយានិករុស្ស៊ីពីរនាក់ទៀតនៅស្ថានីយ៍អវកាសអន្តរជាតិ។

នេះគឺជាជើងហោះហើរលើកដំបូង ដែលបានដឹកអវកាសយានិកអាមេរិក ហើយបានបាញ់បង្ហោះចេញពីទឹកដីអាមេរិកទៅកាន់គន្លងតារាវិថី បន្ទាប់ពីរយៈពេលជិតមួយទសវត្សរ៍ ព្រមទាំងគូសសញ្ញានូវទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយវិស័យឯកជន សំដៅជំរុញកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអវកាសរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ