យេម៉ែនស្នើឲ្យបេសកជនពិសេស អ.ស.ប. ផ្តើមឡើងកិច្ចព្រមព្រៀងសន្តិភាពថ្មី
|
យេម៉ែនស្នើឲ្យបេសកជនពិសេស អ.ស.ប. ផ្តើមឡើងកិច្ចព្រមព្រៀងសន្តិភាពថ្មី (VNA) |
(VOVworld) – រដ្ឋាភិបាលយេម៉ែនដែលសហគមន៍អន្តរជាតិទទួលស្គាល់ទើបនឹង
ស្នើឲ្យបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅយេម៉ែន លោក Esmail
Ould Shaikh Ahmad នាំចេញកិច្ចព្រមព្រៀងសន្តិភាពថ្មីដោយមានខ្លឹមសារ
សំខាន់គឺគោរពសេចក្តីសម្រេចចិត្តលេខ ២២១៦ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
សន្និសីទសន្ទនាជាតិក៏ដូចជាការផ្តើមគំនិតសន្តិភាពដែលក្រុមប្រឹក្សា សហប្រតិ
បត្តិការតំបន់ឈូងសមុទ្រពេទ្យ (GCC) ផ្តើមឡើង។ ប្រធានាធិបតី យេម៉ែន
លោក Abd Rabbo Mansour Hadi និងរដ្ឋាភិបាលយេម៉ែនបានប្រឆាំង ជំទាស់
យ៉ាងខ្លាំងក្លានូវពង្រាងកិច្ចព្រមព្រៀងសន្តិភាពមុនេះក្នុងនោះស្នើឲ្យលោក
Abd Rabbo Mansour Hadi និងអនុប្រធានាធិបតីត្រូវផ្ទេប្រគល់សិទ្ធិអំណាច
សំរាប់អនុប្រធានាធិបតីថ្មីមួយដល់ពេលណាប្រធានាធិបតីថ្មីត្រូវបានជ្រើស
តាំង។ មន្ត្រីជាន់ខ្ពស់នានាក្នុងរដ្ឋាភិបាលយេម៉ែនបានឲ្យដឹងថា៖ តំណាងមួយ
ចំនួន នៃប្រទេសគាំពារការចរចារសន្តិភាពចំនួន ១៨ បានដាក់សម្ពាធសំដៅ
ធ្វើឲ្យប្រធា នាធិបតី Abd Rabbo Mansour Hadi និងរដ្ឋាភិបាលស្របច្បាប់ត្រូវ
ផ្លាស់ប្តូរ ទស្សនៈអំពីផែនការសន្តិភាព៕