យុវជនត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថលជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែមីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈលេខានៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

យុវជនត្រូវតែឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថលជាតិ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការដែលមជ្ឈិមសម្ព័ន្ធយុវជនបានជ្រើសរើសប្រធានបទការងារសម្រាប់ឆ្នាំ ២០២៣ និងប្រធានបទខែយុវជនដោយផ្សាភ្ជាប់នឹង “ការផ្លាស់ប្ដូរឌីជី ថល”។ លោកប្រធានរដ្ឋសភា បានចាត់ទុកថា៖ នៅឯមហាសន្និបាតសម្ព័ន្ធយុវជន ទូទាំងប្រទេសដែលបានប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០២២ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “យុវជនត្រូវតែឈានមុខគេក្នុងការធ្វើពលកម្ម ផលិត កម្ម ការច្នៃប្រឌិត ការអនុវត្តគោលជំហរអំពីការជំរុញខ្លាំងនូវការផ្លាស់ប្ដូរឌីជីថលជាតិ; ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍”។ នេះក៏ជាប្រធានបទមួយដែលត្រូវបានជ្រើសរើស ដើម្បីរៀបចំសន្និសីទ សមាជិកសភាវ័យក្មេងជាសកលលើកទី៩ នៅប្រទេសវៀតណាមផងដែរ។ លោក ប្រធានរដ្ឋសភា Vuong Dinh Hue មានប្រសាសន៍ថា៖
“សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីឋានៈ តួនាទី និងបេសកកម្មរបស់ខ្លួន លើកកំពស់ស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែង ឥតឈប់ឈរក្នុងការសិក្សា ហាត់ពត់លត់ដំ លើកកំពស់កម្រិតចំណេះដឹង សីលធម៌ បដិវត្តន៍ បំផុសសេចក្តីប្រាថ្នាក្នុងចំណោម យុវជនដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្រ ឈានមុខគេក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ បង្កើនការអប់រំ ដល់យុវជនជំនាន់ក្រោយអំពីឧត្តមគតិបដិវត្តន៍ សីលធម៌ របៀបរស់នៅវប្បធម៌ លើក កំពស់ស្មារតីស្នេហាជាតិ មោទនភាពជាតិ ជាពិសេសបណ្តុះមហិច្ឆិតា និងសេចក្តី ប្រាថ្នាកសាងប្រទេសជាតិឱ្យបានរីកចម្រើន ប្រកបដោយសុភមង្គល ក៏ដូចជាយល់ដឹង ច្បាស់អំពីបេសកកម្ម និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការកសាង និងការពារ មាតុភូមិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ