យុវជនវៀតណាមចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិតអាស៊ាន - ឥណ្ឌា

(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែឧសភា នៅស្ថានទូតវៀតណាមប្រចាំឥណ្ឌា ឯកអគ្គរដ្ឋទូត លោក Ton Sinh Thanh បានអញ្ជើញជួបសំណេះសំណាលជាមួយ យុវជនវៀតណាមដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតនៃបណ្តាប្រទេសអាស៊ាន- - ឥណ្ឌា ឆ្នាំ ២០១៨។
យុវជនវៀតណាមចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិតអាស៊ាន - ឥណ្ឌា - ảnh 1ជំនួនជាមួយយុវជនវៀតណាមចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិតអាស៊ាន - ឥណ្ឌា 

 

ក្នុងជំនួបនេះ លោក Ton Sinh Thanh បានអះអាងថាវៀតណាម និង ឥណ្ឌា ជាដៃគូដ៏សំខាន់នឹងគ្នា ហើយឥណ្ឌាកំពុងមានកិច្ចសហប្រតិបត្តិការ និងជួយ ឧបត្ថម្ភដល់វៀតណាម។ ទន្ទឹមនឹងនេះ លោកក៏បញ្ជាក់ដែរថា ឥណ្ឌាកំពុងតែ ពង្រីកការអប់រំដោយផ្តល់អាហារូបករណ៍ជាច្រើនសំរាប់និស្សិតបរទេស ជាពិសេសសំរាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមានវៀតណាម។ នេះគឺជាឱកាសល្អសម្រាប់និស្សិតដែលចង់សិក្សានិងស្វែងយល់ថែមទៀតអំពី ឥណ្ឌា ដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃភាគីទាំង២។

រីឯខ្លួនវិញ និស្សិតដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនេះ បានឲ្យដឹងថាគេត្រូវបាន សិក្សានិងស្វែងយល់អំពីចំណេះដឹងជាច្រើនពីមិត្តភក្តិឥណ្ឌាក្នុងតំបន់តាមរយៈនោះបណ្តាមិត្តនឹងយកដឹងអំពីទឹកដីនិងមនុស្សឥណ្ឌា ក្នុងឱកាសនេះ និសិត្យទាំងនេះក៏គួរឱ្យចាប់អារម្មណ៍ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ដែរថាកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ១១ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ