យុវជនវៀតណាមរួមដំណើរជាមួយយុវជនពិភពលោក

(VOVWORLD) - ចាប់ពីថ្ងៃទី១២ដល់ទី១៣ តុលា នៅរដ្ឋធានីម៉ូស្គូ របស់រុស្ស៊ី បានប្រព្រឹត្តទៅ សន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីការងារយុវជនជាតិ។ ចូលរួមសន្និសីទមានគណៈប្រតិភូ ចំនួន៧០មកពីទ្វីបទាំង៥។ 
យុវជនវៀតណាមរួមដំណើរជាមួយយុវជនពិភពលោក - ảnh 1 ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖ TTXVN)


គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃលោក Nguyen Trong Thua អញ្ជើញចូលរួមសន្និសីទ។ អង្គសន្និ សីទលើកនេះផ្ដោតការពិភាក្សាលើខ្លឹមសារមួយចំនួនដូចជាអប់រំ វិទ្យាសាស្ត្រ សុខាភិបាលនិងកំណត់ទិសដៅវិជ្ជាជីវៈសំរាប់យុវជន។

        អនុរដ្ឋមន្រ្តីលោក Nguyen Trong Thua បានថ្លែងបទវិចារណកថា ដែលក្នុង នោះ សង្កត់ធ្ងន់ថា យុវជនវៀតណាមជានិច្ចកាលរួមដំណើរជាមួយយុវជនពិភព លោក។ លោកស្នើថា ក្រោយពីសន្និសីទនេះ អ.ស.បនឹងអនុម័តលើរបៀបវារៈ សកលស្ដីពីការកំណត់តួនាទីរបស់យុវជនក្នុងការដណ្ដើមបានការអភិវឌ្ឍន៍ដោយនិរន្តរភាពឲ្យសមស្របជាមួយតម្រូវការផ្លាស់ប្ដូរជានិច្ចរបស់យុវវ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ