រកឃើញកញ្ចប់បញ្ញើប្រៃសនីយ៍ដែលមួយដោយសង្ស័យមានផ្ទុកគ្រប់បែកផ្ញើទៅកាន់ គេហដ្ឋានរបស់ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton និងលោក Barack Obama
(VOVWORLD) - ប៉ូលីសហរដ្ឋនិងស្ថាប័នចារកម្មអាមេរិក កំពុងស៊ើបអង្កេតកញ្ចប់បញ្ញើមួយ តាមបុស្តិ៍ប្រៃសនីយ៍ដែលគួរឲ្យសង្ស័យបានរកឃើញនាថ្ងៃទី ២៤ ខែតុលា នៅជិតគេហដ្ឋានរបស់ប្តីប្រពន្ធអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton នៅទីក្រុងញូយ៉ក។
អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton (ខាងស្តាំ) និងអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ((ខាងឆ្វេង) |
ក្នុងថ្ងៃដដែលនេះ មានកញ្ចប់បញ្ញើប្រៃសនីយ៍មួយទៀត គួរឲ្យសង្ស័យមួយផ្ទុកគ្រប់បែកស្រដៀងគ្នាដែលបានផ្ញើរមកកាន់គេហដ្ឋាន របស់ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ផងដែរ។ យោងតាម កាណាល់ NBC News កញ្ចប់ទាំងនេះអាចផ្ទុកមីនបែបបំពង់មួយ គ្រាប់ស្រដៀង នឹងកញ្ចប់បញ្ញើរដែលរកឃើញ នៅក្នុងហិបសំបុត្រនៅគេហដ្ឋានរបស់មហា សេដ្ឋី George Soros នៅ ទីក្រុងញូយ៉កក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅ។
គួរបញ្ជាក់ថានាថ្ងៃទី២៤ ខែតុលា មានកញ្ចប់បញ្ញើរគួរឲ្យសង្ស័យថែមទៀត ត្រូវបានរកឃើញនៅទីក្រុងញូយ៉ក (ប្រទេសអាមេរិក) ហើយកញ្ចប់បញ្ញើ នេះត្រូវបាន រកឃើញនៅអាគារ Time Warner ដែលមានទីស្នាក់ការរបស់ ទីភ្នាក់ងារសារព័ត៌មាន CNN។ បុគ្គលិកធ្វើការនៅវិទ្យុ CNN ក៏ដូចជា នៅអាគារ Time Warner ក៏ បានជំលៀសខ្លូនភ្លាមៗចេញស្ថានភាពអាក្រក់បំផុតដែល អាចកើតឡើងនៅទីនេះផងដែរ។
ទន្ទឹមនឹងនេះសេតវិមានបានថ្កោលទោសរាល់ឧបាយកលវាយប្រហារសំដៅទៅលើប្រធានាធិបតីអាមេរិកទាំងពីររូបខាងលើនេះ និងអាគារ Time Warner ព្រម ទាំងប្រកាសថាជនណាដែលឈរពីក្រោយខ្នងការវាយប្រហារទាំងនេះនឹងត្រូវ បានទទួលការផ្តន្ទាទោសយ៉ាងមឹងម៉ាត់ផងដែរ៕