រកឃើញជនអន្តោប្រវេសន៍ចំនួន ៨ នាក់នៅក្នុងរថយន្តក្លាសសេនៅប្រទេសបារាំង
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានថាមានជនអន្តោប្រវេសន៍ចំនួន ៨ នាក់ ក្នុងនោះមមានកុមារ ៤ នាក់ត្រូវបានរកឃើញនៅក្នុងអាការៈថយចុះកម្តៅយ៉ាងស្រាលៗក្នុងរថយន្តក្លាសសេទឹកកកមួយគ្រឿង ដែលធ្វើដំណើរពីកំពង់ផែសមុទ្រមួយរបស់បារាំងឡើងលើសាឡាងទៅកាន់ប្រទេសអង់គ្លេស។
ប្រភពដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថាជនអន្តោប្រវេសន៍ទាំងនេះត្រូវបានចាត់ទុកជាជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានប្រទះឃើញនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយនៅកំពង់ផែ Calais របស់បារាំងនាព្រឹកថ្ងៃទី ២៨ ខែតុលា។ សីតុណ្ហភាពនៅក្នុងរថយន្តនេះ ពោលគឺមានប្រហែល ៧ អង្សាសេតែប៉ុណ្ណោះ។
នាបច្ចុប្បន្ន អ្នកបើកបរទាំងពីរនាក់ជាជនជាតិរ៉ូម៉ានីត្រូវបានចាប់ខ្លួនខណៈដែលជនអន្តោប្រវេសន៍ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់៕