រកឃើញបឹងយក្ស "អណ្តែត" នៅក្នុងល្អាង Thung ខេត្ត Quang Binh
(VOVWORLD) - បឹងយក្សដែលស្ថិតនៅទីតាំងខ្ពស់ជាងច្រើនបើធៀបនឹងសាខាទន្លេស្នូលនៅក្នុងល្អាង Thung (ឧទ្យានជាតិ Phong Nha - Ke Bang) ទើបតែត្រូវបានរកឃើញដោយសមាជិកនៃក្រុមហ៊ុន Jungle Boss ក្នុងអំឡុងពេលធ្វើដំណើររុករកល្អាងនាពេលថ្មីៗនេះ។
រូបភាពនៃរកឃើញបឹងយក្ស "អណ្តែត" នៅក្នុងល្អាង Thung ខេត្ត Quang Binh។ (រូបថត៖ VNA) |
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១១ ឧសភា តំណាងរបស់ Jungle Boss បាននិយាយថា បឹងនេះមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីច្រកចូលល្អាង Thung ដែលត្រូវបានចាត់ទុកថា ជាល្អាងដ៏រហោស្ថាន ស្ថិតនៅជ្រៅក្នុងតំបន់ការពារនៃឧទ្យានជាតិ Phong Nha – Ke Bang។ បឹងយក្សដោយមានទឹកថ្លាពណ៌បៃតងនេះ ត្រូវបានគេដាក់ឈ្មោះជាបណ្ដោះអាសន្នថា បឹងអណ្តែត។
បច្ចុប្បន្ននេះគេមិនទាន់រកឃើញប្រភពទឹកដែលហូរចូលបឹងនេះនៅឡើយ។ ចំណុចពិសេសគឺបឹងនេះមានទីតាំងខ្ពស់ជាងប្រព័ន្ធទន្លេក្រោមដីប្រហែល ១៥ ម៉ែត្រ។ ការរកឃើញបឹងអណ្ដែតនេះ ក្រៅពីល្អាង Thung និងល្អាងផ្សេងទៀតត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងទេសចរណ៍ពិសេសដើម្បីស្វែងយល់ពីធម្មជាតិនៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang៕