រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២ នាក់ថ្មីទៀត ករណីនាំចូលពីបរទេស

(VOVWORLD) -  យោងតាមគណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ បានឱ្យដឹងថា នៅថ្ងៃទី ១២ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ២ បន្ថែមទៀតដែលមកពីបរទេស។

ករណីអ្នកជំងឺទាំងលេខ ៣៧១ និងលេខ ៣៧២ សុទ្ធតែជាអ្នកជំងឺស្ត្រី មានអាយុ ៣៦ ឆ្នាំនិង ៣១ ឆ្នាំ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗ បន្ទាប់ពីចូលមកវៀតណាម ហើយមិនឆ្លងរាលដាលដល់សហគមន៍ទេ។ នៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០ អ្នកទាំងពីរនេះ បានហោះហើរពីប្រទេសរុស្ស៊ីមកប្រទេសវៀតណាម តាមជើងហោះហើរ VN5062។ បន្ទាប់ពីបានចូលដល់អាកាសយានដ្ឋានអន្តរជាតិ Can Tho  អ្នកទាំងនេះត្រូវបាននៅដាច់ដោយឡែក នៅខេត្ត Bac Lieu។ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ពួកគេត្រូវបានធ្វើតេស្តហើយលទ្ធផលគឺវិជ្ជមាននឹង SAR-CoV-2។ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នេះ កំពុងបានដាក់នៅដាច់ដោយឡែកនិងព្យាបាលនៅមន្ទីពេទ្យពហុព្យាបាលខេត្ត Bac Lieu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ