«រីករាយពិធីបុណ្យឯករាជ្យជាតិ» ជាមួយជនរួមជាតិនៅ «ភូមិវប្បធម៌-ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម»

(VOVWORLD) - ភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម (ក្រសួងវប្បធម៌កីឡានិងទេសចរណ៍) បានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកញ្ញានឹងប្រព្រឹត្តទៅសកម្មភាពប្រចាំខែកញ្ញាក្រោមប្រធានបទ «រីករាយពិធីបុណ្យឯករាជ្យជាតិ "។
«រីករាយពិធីបុណ្យឯករាជ្យជាតិ» ជាមួយជនរួមជាតិនៅ «ភូមិវប្បធម៌-ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម» - ảnh 1 «រីករាយពិធីបុណ្យឯករាជ្យជាតិ» ជាមួយជនរួមជាតិនៅ «ភូមិវប្បធម៌-ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម» (រូបថត៖ TTXVN)

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យេឯករាជ្យជាតិ (២ កញ្ញា ឆ្នាំ ១៩៤៥- ២ កញ្ញា ឆ្នាំ ២០២០) តាមរយៈនោះ បានណែនាំលក្ខណៈវប្បធម៌ ទំនៀមទម្លាប់របស់ សហគមន៍ជនជាតិវៀតណាមទាំង ៥៤ ព្រទាំងផ្សព្វផ្សាយ អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ដ៏ពិសេសរបស់ប្រជាជនគ្រប់ជនជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាផងដែរ។

សកម្មភាពទាំងនេះក៏បានចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវផលិតផលទេសចរណ៍ដោយចាប់ផ្តើមបើករដូវទេសចរណ៍ដ៏រស់រវើកនៅចុងឆ្នាំ ២០២០ ព្រមទាំងធ្វើឲ្យរីកសាយភាយនូវស្មារតីជំនះពុះពារលើរាល់ការលំបាក ក៏ដូចជាបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ