រក្សាប្រកបដោយស្ថេរភាពរាល់ផលិតកម្មរុករកនិងធ្វើអាជីវកម្មប្រេង ឧស្ម័ន

(VOVWORLD) -  នារសៀលថ្ងៃទី ១០ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម ដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្ម អាជីវកម្ម ការវិនិយោគ ការអភិវឌ្ឍ និងការធ្វើ ភាគហ៊ុនបនីយកម្មនៃអង្គភាពសមាជិក។

រក្សាប្រកបដោយស្ថេរភាពរាល់ផលិតកម្មរុករកនិងធ្វើអាជីវកម្មប្រេង ឧស្ម័ន - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម មានបេសកកម្មចូលរួមធានាសន្តិសុខ ថាមពលជាតិនិងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងការកសាងនិងអភិវឌ្ឍប្រទេសវៀតណាមដ៏ខ្លាំងក្លាមួយ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងបន្តថា នេះជាសសរស្តម្ភសេដ្ឋកិច្ចមួយរបស់ប្រទេសជាតិ ដែលដើរតួជាឧបករណ៍ សម្រួលម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ថវិកាជាតិ ក៏ដូចជា ចូលរួមការពារអធិបតេយ្យកោះសមុទ្រនៃមាតុប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ