រីកសាយភាយ​គុណ​តម្លៃប្រកបដោយនិរន្តរភាពរបស់ស្នាដៃ “ទិនានុលេខន៍ក្នុងពន្ធនាគារ“

(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈមជ្ឈិមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “៨០ឆ្នាំនៃទិនានុលេខន៍ក្នុងពន្ធនាគារ - គុណតម្លៃប្រកបដោយនិរន្តរភាព និងរីកសាយភាយយ៉ាងទូលំទូលាយ” ។
រីកសាយភាយ​គុណ​តម្លៃប្រកបដោយនិរន្តរភាពរបស់ស្នាដៃ “ទិនានុលេខន៍ក្នុងពន្ធនាគារ“ - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia ថ្លែងមតិបូកសរុបសិក្ខាសាលានេះ។ រូបថត៖ qdnd.vn

នៅក្នុងសិក្ខាសាលានេះ អ្នកវិទ្យាសាស្ត្រនិងអ្នកប្រាជ្ញបានផ្លាស់ប្តូរនិងពិភាក្សាអំពីបញ្ហាមួយចំនួនដូចជាដំណើរការបកប្រែ និងដំណើរការរីកសាយភាយយ៉ាងទូលំទូលាយនៃស្នាដៃ "ទិនានុលេខន៍ក្នុងពន្ធនាគារ" នៅក្នុងមជ្ឈដ្ឋានអ្នកស្រាវជ្រាវ ក៏ដូចជាមិត្តអ្នកអានទាំងក្នុងស្រុកនិងលើពិភពលោក; តម្លៃខាងសតិអារម្មណ៍ បញ្ញា និងថាមវ័ន្តរបស់លោកប្រធានហូជីមិញ; ដំណោះស្រាយដើម្បីលើកកម្ពស់តម្លៃវិសេសវិសាលនេះ ក្នុងបរិយាកាសអប់រំនៅសាលារៀន ក្នុងការអប់រំ មនោគមវិជ្ជា នយោបាយ សីលធម៌ របៀបរស់នៅសម្រាប់មនុស្សគ្រប់រូប ក៏ដូចជាក្នុងការជំរុញការសិក្សារៀនសូត្រ និងធ្វើតាមគំរូសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ។

ថ្លែងមតិបូកសរុបសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានអះអាងថា សិក្ខាសាលានេះជាឱកាសដើម្បីស្វែងយល់យ៉ាងជ្រាលជ្រៅអំពីសតិអារម្មណ៍ សម្រស់ស្អាតខាងស្មារតី និងឥរិយាបថដ៏ខ្ពង់ខ្ពស់របស់លោកប្រធានហូជីមិញ តាមនោះអនុវត្តឲ្យបានល្អថែមទៀតនូវសេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្ដីពីការបន្តអនុវត្តសារាចរណែនាំស្ដីពីការជំរុញការសិក្សារៀនសូត្រនិងធ្វើតាមគំរូសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ