រឿង​ល្ខោន “ខ្ញុំគឺជាខ្ញុំ” ជួយជ្រោមជ្រែងចំពោះទិវាពិភពលោកមិនប្រកាន់ចំពោះមនុស្សខ្ទើយ ​អភេទ និង​ប្តូរភេទ

រឿង​ល្ខោន សម័យ ​ ដោយមានចំណងជើងថា៖ “ខ្ញុំគឺជាខ្ញុំ” បាន​សម្ដែង នាយប់ថ្ងៃទី  10 ឧសភា នៅរោងល្ខោន Tuoi Tre ទីក្រុងហាណូយ។ រឿង ល្ខោននេះជាសារមួយ  ពោពេញទៅដោយអត្ថន័យជ្រាលជ្រៅ ដើម្បី ជួយជ្រោមជ្រែង ចំពោះទិវាពិភពលោក
មិនប្រកាន់ ​ចំពោះមនុស្សខ្ទើយ ​អភេទ និង​ប្តូរភេទ ( ថ្ងៃទី 17 ឧសភា)។​ រឿង​​ល្ខោន នេះ ជារឿងនិទានមួយ ស្ដីអំពីសេចក្ដីស្នេហ៏ របស់​មនុស្សខ្ទើយ ​អភេទ និង​ប្តូរភេទ  ជាមនោសញ្ចេតនា ជាការស្រេកឃ្លានអំពីសេចក្ដី​ស្នេហារ …​លៗ​។ ​លោក Truong
Nhuan នាយករង រោងល្ខោន Tuoi Tre វៀតណាម ​បានអោយ​ដឹងថា៖​

          “រឿង ល្ខោន ខ្ញុំគឺជាខ្ញុំ បាននាំសិល្បះមកចែករំលែកជាមួយ​សហគម និងនាំស
ហគម ផ្លាស់ប្តូរការយល់ដឹងក្នុងការប្រកាន់ចំពោះមនុស្សខ្ទើយ ​អភេទ និងប្តូរភេទ។
 រឿង​​ល្ខោន​នេះ​ ជាសារមួយ មានចរិតលក្ខណះមនុស្សធម៏ សម្ដែងនូវការរំជួល​ចិត្ត​និង​ការចែករំលែក ដើម្បីទស្សនិកជនមានការយោកយល់គ្នាជាង ចំពោះមនុស្សខ្តើយ 
អភេទ ក៏ដូចជា ការបង្កើនទំនុកទុកចិត្តជាង ចំពោះបណ្ដាមនុស្ស ខ្ទើយអភេទ។ ”

រឿង​ល្ខោន “ខ្ញុំគឺជាខ្ញុំ” ជួយជ្រោមជ្រែងចំពោះទិវាពិភពលោកមិនប្រកាន់ចំពោះមនុស្សខ្ទើយ ​អភេទ និង​ប្តូរភេទ - ảnh 1
រឿង​ល្ខោន “ខ្ញុំគឺជាខ្ញុំ” ជួយជ្រោមជ្រែងចំពោះទិវាពិភពលោកមិនប្រកាន់ចំពោះមនុស្សខ្ទើយ ​អភេទ និង​ប្តូរភេទ(http://m.vovgiaothong.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ